ភ្នំពេញ៖ អបអរសាទរអត្តពលិកកម្ពុជា ដែលបានដណ្តើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ចំនួន ២៨២មេដាយ ក្នុងនោះ មេដាយមាសចំនួន ៨១, មេដាយប្រាក់ចំនួន ៧៤ និងមេដាយសំរឹទ្ធ ១២៧។
គិតត្រឹមម៉ោង៨ព្រឹកនេះ កម្ពុជាឈរនៅលេខរៀងទី៤ ខណៈវៀតណាមលេខរៀងទី១ ថៃលេខរៀងទី២ ឥណ្ឌូនេស៊ីលេខរៀងទី៣។

សូមជម្រាបថា នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣នេះ គឺជាថ្ងៃបិទនៃព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានផ្ទាំងទស្សនីយភាពសំខាន់ៗជាច្រើនទៀត ដែលបង្ហាញនៅពហុកីឡាដ្ឋានជាតិមរតកតេជោនាល្ងាចនេះ៕