Img 1426
Swift cc time

គិតត្រឹមម៉ោង ៥:០០នាទីល្ងាចនេះ កម្ពុជានៅតែបន្ដឈរនៅលេខ៤

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

Update៖ គិតត្រឹមថ្ងៃទី១៦ ឧសភា វេលាម៉ោង ម៉ោង ៥:០០នាទីល្ងាចនេះ កម្ពុជានៅតែបន្ដឈរនៅលេខរៀងទី៤ ខណៈពេលដែលវៀតណាមនៅតែបន្ដឈរនៅលេខ១ ក្នុងនាមជាប្រទេសដែលឈ្នះមេដាយមានច្រើនជាងគេ។

មកពេលនេះប្រទេសវៀតណាមនៅតែបន្ដឈរនៅលេខរៀងទី១ ក្នុងនាមជាប្រទេសដែលឈ្នះមេដាយមានច្រើនជាងគេ។ ជាមួយគ្នានោះ ប្រទេសថៃឈរនៅលេខរៀងទី២ ខណៈពេលដែលប្រទេសឥណ្ឌូនេស៊ីឡើងមកលេខ៣ និងប្រទេសកម្ពុជានៅតែបន្ដឈរនៅលេខ៤។

គួរបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសវៀតណាមឈ្នះមេដាយចំនួន ៣៣៧ ក្នុងនោះមេដាយមាស ចំនួន ១២៨។ ប្រទេសថៃឈរនៅលេខរៀងទី២ ឈ្នះមេដាយចំនួន ២៧៨ ក្នុងនោះមេដាយមាសចំនួន ១០០។ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដែលឡើងមកឈរនៅលេខរៀងទី៣ ឈ្នះមេដាយចំនួន ២៤៨ ក្នុងនោះមេដាយមាសចំនួន ៧៨។ ប្រទេសកម្ពុជា ឈ្នះមេដាយចំនួន ២៥៩ ក្នុងនោះមានមេដាយមាសចំនួន ៧៣៕


Khcct banner

អត្ថបទទាក់ទង