Cctimesw1140xh150cm copy

«បច្ចេកវិទ្យាទំនើប»កំពុងជួយសម្រួលដល់ការប្រមូលផលដំណាំក្នុងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖កសិករនៅទូទាំងប្រទេសចិនបានស្វែងរកការប្រើប្រាស់គ្រឿងចក្រទំនើបៗ និងជំនួយពីអ្នកជំនាញក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផលិតទិន្នផលស្រូវសាលីកាន់តែធំ ខណៈដែលរដូវច្រូតកាត់កំពុងឈានចូលមកដល់ បច្ចេកវិទ្យាទំនើបកំពុងតែដើរតួនាទីយ៉ាងសំខាន់សម្រាប់ការប្រមូលផលដំណាំក្នុងប្រទេសចិន។

នៅទីក្រុង Yuncheng នៃខេត្ត Shanxi ភាគខាងជើងប្រទេសចិន យន្តហោះដ្រូន ១០ គ្រឿងបានកំពុងស្រោចទឹកលើផ្ទៃដីស្រូវសាលីចំនួន ៣០ម៉ឹន ហិកតា ដើម្បីធានាបាននូវប្រព័ន្ធធារាសាស្រ្តត្រឹមត្រូវ ខណៈដែលដំណាំបានឈានចូលដល់ដំណាក់កាលនៃគ្រាប់ធញ្ញជាតិ ដែលជាដំណាក់កាលបន្តពូជនៃការលូតលាស់។

ទន្ទឹមនឹងនេះ អាជ្ញាធរក្នុងតំបន់ក្នុងទីក្រុង Zhoukou ខេត្ត Henan ភាគកណ្តាលប្រទេសចិន បានបញ្ជូនប្រតិបត្តិករគ្រឿងចក្រជាង ២,០០០ នាក់ ដើម្បីជួយកសិករពិនិត្យ ថែទាំ និងជួសជុលគ្រឿងចក្ររបស់ពួកគេ ដើម្បីធានាបាននូវការប្រមូលផលស្រូវសាលីលើផ្ទៃដីជាង ៧០ម៉ឺន ហិកតា។ អ្នកជំនាញកសិកម្មបានឲ្យដឹងថាវិធីសំខាន់ក្នុងការបង្កើនទិន្នផលគ្រាប់ស្រូវសាលី គឺការបង្កើនទម្ងន់គ្រាប់ធញ្ញជាតិ ដែលមានន័យថាយើងត្រូវដាក់ក្នុងដំណាំបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង