Yearendyearend1140x150

លោកព្រាប កុល៖ខ្ញុំចូលរួមជាមួយរាជរដ្ឋាភិបាលដោយសារមើលឃើញពី«កំណែទម្រង់»ល្អ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ព្រាប កុល អតីតនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានសម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ដោយសារមើលឃើញពីកំណែទម្រង់ល្អ ក្នុងការចូលរួមចំណែកកសាងជាតិ តាមរយៈការប្រើប្រាស់ចំណេះដឹង ជំនាញឯកទេស និងបទពិសោធជាងម្ភៃឆ្នាំរបស់លោក ពីកិច្ចការងារនៅស្ថាប័នអន្តរជាតិជាច្រើន ដើម្បីបម្រើជាតិ មាតុភូមិ និងពលរដ្ឋខ្មែរ។

យោងតាមសេចក្តីថ្លែងការណ៍ព័ត៌មាន របស់លោក ព្រាប កុល បានបញ្ជាក់ថា ការសម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលដោយសារមើលឃើញពីកំណែទម្រង់ល្អ។ លោកកត់សម្គាល់ឃើញថា កំណែទម្រង់មួយចំនួនបានផ្ដល់ជាផ្កាផ្លែនិងផលវិជ្ជមាន គួរឲ្យកត់សម្គាល់ រីឯកំណែទម្រង់មួយចំនួនទៀតមានដំណើការទៅមុខយឺតជាងការរំពឹងទុក រីឯខ្លះទៀតត្រូវការពេលវេលានិងការបំពេញបន្ថែម។

ក្នុងនោះ លោកសង្ឃឹមនិងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៃអាណត្តិបន្ទាប់ នឹងពិនិត្យមើលលទ្ធភាពបន្តអនុវត្តកំណែទម្រង់ចាំបាច់ដែលនៅសេសសល់ទាំងនោះឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលថែម មួយកម្រិតទៀត ហើយលោកនឹងមានឱកាសចូលរួមជួយដល់កិច្ចការទាំងនោះ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ និងដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសបន្ថែមទៀត។

ដោយមើលឃើញយ៉ាងដូច្នេះ ទើបលោកមានបំណងចូលរួមចំណែកបម្រើជាតិ មាតុភូមិ និងពលរដ្ឋខ្មែរ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យលោកអាចប្រើប្រាស់ចំណេះដឹង ជំនាញ ទេពកោសល្យ និងបទពិសោធជាងម្ភៃឆ្នាំ ពីកិច្ចការងារនៅស្ថាប័នអន្តរជាតិជាច្រើនក្នុងរយៈកាលកន្លងទៅ ក្នុងក្របខណ្ឌជំនាញឯកទេស វិជ្ជាជីវៈ និងបច្ចេកទេស។

លោក ព្រាប កុល យល់ឃើញថា នេះជាពេលវេលាសមស្របមួយ ដែលលោកត្រូវធ្វើការសម្រេចចិត្តចូលរួមបម្រើជាតិតាមរយៈ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចបម្រើជាតិ ដោយប្រើប្រាស់ចំណេះដឹង ជំនាញ បទពិសោធ ដែលលោកមាន ពាក់ពន្ធ័ទៅនឹងអភិបាលកិច្ចល្អ ការគ្រប់គ្រងហិរញវត្ថុសាធារណ: កំណែទម្រង់ពន្ធដារ ការលើកកម្ពស់សុចរិតភាព តម្លាភាព និងគណនេយ្យភាពសង្គមជាដើម។

គួរបញ្ជាក់ថា លោក ព្រាប កុល បានបញ្ចប់អាណត្តិជានាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជាត្រឹមថ្ងៃទី១២មេសា ឆ្នាំ២០២០។ បច្ចុប្បន្នលោកត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ព្រាប កុល នឹងត្រូវទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារវិនិយោគ កំណែទម្រង់ និងកិច្ចការបរទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង