Img 1426
Swift cc time

ការប្រកួតស៊ីហ្គេមជិតបញ្ចប់ កម្ពុជានៅតែបន្ដឈរនៅលេខ៤

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

Update៖ គិតត្រឹមថ្ងៃទី១៦ ឧសភា វេលាម៉ោង ៩:០០នាទីព្រឹកនេះ កម្ពុជានៅតែបន្ដឈរនៅលេខរៀងទី៤ ខណៈពេលដែលការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ខិតជិតដល់ថ្ងៃបញ្ចប់ការប្រកួត។

មកពេលនេះប្រទេសវៀតណាមនៅតែបន្ដឈរនៅលេខរៀងទី១ ក្នុងនាមជាប្រទេសដែលឈ្នះមេដាយមានច្រើនជាងគេ។ ជាមួយគ្នានោះ ប្រទេសថៃឈរនៅលេខរៀងទី២ ខណៈពេលដែលប្រទេសឥណ្ឌូនេស៊ីឡើងមកលេខ៣ និងប្រទេសកម្ពុជានៅតែបន្ដឈរនៅលេខ៤។

គួរបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសវៀតណាមឈ្នះមេដាយចំនួន ៣២១ ក្នុងនោះមេដាយមាស ចំនួន ១២៣។ ប្រទេសថៃឈរនៅលេខរៀងទី២ ឈ្នះមេដាយចំនួន ២៦៥ ក្នុងនោះមេដាយមាសចំនួន ៩៤។ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដែលឡើងមកឈរនៅលេខរៀងទី៣ ឈ្នះមេដាយចំនួន ២៣៦ ក្នុងនោះមេដាយមាសចំនួន ៧៤។ ប្រទេសកម្ពុជា ឈ្នះមេដាយចំនួន ២៥២ ក្នុងនោះមានមេដាយមាសចំនួន ៧១៕


Khcct banner

អត្ថបទទាក់ទង