681 ezgif.com resize
Moneygramott moi1280x163px

គិតត្រឹមម៉ោង៥:៣០នាទីល្ងាចនេះ កម្ពុជានៅតែបន្ដឈរនៅលេខ៤

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

Update៖ គិតត្រឹមថ្ងៃទី១៥ ឧសភា វេលាម៉ោង ៥:៣០នាទីល្ងាចនេះ កម្ពុជានៅតែបន្ដឈរនៅលេខរៀងទី៤ ខណៈពេលដែល វៀតណាមនៅតែបន្ដឈរនៅលេខ១ ក្នុងនាមជាអ្នកឈ្នះមេដាយ ច្រើនជាងគេ។

មកពេលនេះប្រទេសវៀតណាមនៅតែបន្ដឈរនៅលេខរៀងទី១ ក្នុងនាមជាប្រទេសដែលឈ្នះមេដាយមានច្រើនជាងគេ។ ជាមួយគ្នានោះ ប្រទេសថៃឈរនៅលេខរៀងទី២ ខណៈពេលដែលប្រទេសឥណ្ឌូនេស៊ីឡើងមកលេខ៣ និងប្រទេសកម្ពុជានៅតែបន្ដឈរនៅលេខ៤។

គួរបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសវៀតណាមឈ្នះមេដាយចំនួន ៣១០ ក្នុងនោះមេដាយមាស ចំនួន ១១៨។ ប្រទេសថៃឈរនៅលេខរៀងទី២ ឈ្នះមេដាយចំនួន ២៥៧ ក្នុងនោះមេដាយមាសចំនួន ៩៤។ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដែលឡើងមកឈរនៅលេខរៀងទី៣ ឈ្នះមេដាយចំនួន ២២៥ ក្នុងនោះមេដាយមាសចំនួន ៧២។ ប្រទេសកម្ពុជា ឈ្នះមេដាយចំនួន ២៤២ ក្នុងនោះមានមេដាយមាសចំនួន ៧២៕


Khcct banner

អត្ថបទទាក់ទង