Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូកីឡាមកប្រកួតស៊ីហ្គេម ទៅទស្សនាអង្គរវត្ត មិនគិតថ្លៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេច ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា 

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យកីឡាករ-កីឡាការិនី និងប្រតិភូកីឡា ដែលមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អាចចូលទស្សនានៅប្រាសាទអង្គរវត្តរបស់កម្ពុជា ដោយគ្មានការលក់សំបុត្រឡើយ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលធ្វើឡើងនៅភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទទី១៥ឧសភានេះ សម្ដេច ហ៊ុន សែន  បានប្រកាសអនុញ្ញាតឱ្យក្រុមកីឡាករ-កីឡាការិនី និងប្រតិភូកីឡា ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេម ហើយចង់ទៅទស្សនារមណីយដ្ឋានអង្គរវត្ត មិនចាំបាច់លក់សំបុត្រនោះទេ គឺអនុញ្ញាតឲ្យចូលទស្សនាដោយឥតគិតថ្លៃទេ។

សម្តេច ក៏បានប្រកាសឲ្យគណៈប្រតិភូទាំងអស់មកពីប្រទេសជាសមាជិកអាស៊ានដែលដឹកនាំក្រុមកីឡាករ-កីឡាការិនីដែលមកចូលព្រឹត្តិការណ៍ស៊ីហ្គេម ដែលមិនយកលុយនោះ ក៏អាចទៅទស្សនាប្រាសាទអង្គរវត្តបានដែរ ប៉ុន្តែសម្តេចបានគូសបញ្ជាក់ថា សម្រាប់អ្នកគាំទ្ររបស់ក្រុមកីឡាមកពីប្រទេស ជាសមាជិកអាស៊ាននោះ ដែលចង់ទស្សនាអង្គរវត្តដែរ គឺសុំគិតលុយថ្លៃសំបុត្រ។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បានចាប់ផ្ដើមតាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ពោលគឺមុនពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ សម្រាប់ពិធីបិទបញ្ចប់ការប្រកួតស៊ីហ្គេមលើកទី៣២ នឹងធ្វើឡើងនៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង