681 ezgif.com resize
Moneygramott moi1280x163px

សម្តេច ហ៊ុន សែន៖ ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លំបាកជាងការធ្វើជាប្រធានអាស៊ាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លំបាកជាងការធ្វើជាប្រធានអាស៊ាន។ នេះបើតាមប្រសាសន៍សម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

សម្តេច ហ៊ុន សែន បានថ្លែងកោតសរសើរសម្តេចពិជ័យសេនា ទៀ បាញ់ ដែលដឹកនាំរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បានយ៉ាងល្អ។ សម្តេច បានថ្លែងអរគុណ និងកោតសរសើរសម្តេច ទៀ បាញ់ ដែលបានដឹកនាំរឿងនេះ តាំងពីការចាប់ផ្តើមរហូតមក។ ហើយ ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លំបាកជាងការធ្វើជាម្ចាស់ផ្ទះប្រធានអាស៊ាន។

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា ការប្រជុំអាស៊ាន គឺមានការលំបាកក្នុងការពារមេដឹកនាំ និងពិបាកលើបញ្ហាខ្លឹមសារដែលត្រូវអនុម័ត ប៉ុន្តែកម្ពុជាក៏ធ្វើបានជោគជ័យក្នុងឆ្នាំ២០២២ ប៉ុន្តែក្នុងការប្រកួតស៊ីហ្គេម មិនពិបាកក្នុងការរៀបចំខ្លឹមសារនោះទេ ប៉ុន្តែប្រតិភូកីឡាជាច្រើន ដែលបានមកពីប្រទេសនានា ដែលកម្ពុជាត្រូវប្រកាន់យកនូវវិធានការសន្តិសុខ សម្រួលឱ្យអ្នកទាំងនោះទទួលបានសេចក្តីសុខ ដោយគ្មានរអាក់រអួលណាមួយឡើយ៕

Khcct banner

អត្ថបទទាក់ទង