Img 1426
Swift cc time

វៀតណាមនៅតែបន្ដឈរនៅលេខ១ ខណៈពេលដែលកម្ពុជាធ្លាក់មកលេខ៤

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

Update៖ គិតត្រឹមថ្ងៃទី១៥ ឧសភា វេលាម៉ោង ៨:៣០នាទីព្រឹកនេះ វៀតណាមនៅតែបន្ដឈរនៅលេខ១ ក្នុងនាមជាអ្នកឈ្នះមេដាយ ច្រើនជាងគេ ខណៈពេលដែលកម្ពុជាធ្លាក់មកលេខ៤ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

មកពេលនេះប្រទេសវៀតណាមនៅតែបន្ដឈរនៅលេខរៀងទី១ ក្នុងនាមជាប្រទេសដែលឈ្នះមេដាយមានច្រើនជាងគេ។ ជាមួយគ្នានោះ ប្រទេសថៃឈរនៅលេខរៀងទី២ ខណៈពេលដែលប្រទេសឥណ្ឌូនេស៊ីឡើងមកលេខ៣ និងប្រទេសកម្ពុជាធ្លាក់មកលេខ៤។

គួរបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសវៀតណាមឈ្នះមេដាយចំនួន ២៩៤ ក្នុងនោះមេដាយមាស ចំនួន ១០៧។ ប្រទេសថៃឈរនៅលេខរៀងទី២ ឈ្នះមេដាយចំនួន ២៤៦ ក្នុងនោះមេដាយមាសចំនួន ៩១។ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសដែលឡើងមកឈរនៅលេខរៀងទី៣ ឈ្នះមេដាយចំនួន ២១០ ក្នុងនោះមេដាយមាសចំនួន ៦៨។ ប្រទេសកម្ពុជា ឈ្នះមេដាយចំនួន ២៣០ ក្នុងនោះមានមេដាយមាសចំនួន ៦៥៕


Khcct banner

អត្ថបទទាក់ទង