Img 1426
Swift cc time

វៀតណាមនៅតែបន្ដឈរនៅលេខ១ក្នុងនាមជាអ្នកឈ្នះមេដាយមាសច្រើនជាងគេ គិតត្រឹម៩:៣០នាទីព្រឹកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

Update៖ គិតត្រឹមថ្ងៃទី១៤ ឧសភា វេលាម៉ោង ៩:៣០នាទីព្រឹកនេះ វៀតណាមនៅតែបន្ដឈរនៅលេខ១ ក្នុងនាមជាអ្នកឈ្នះមេដាយ ច្រើនជាងគេ ខណៈពេលដែលថៃឈរនៅលេខ២ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសវៀតណាមឈ្នះមេដាយចំនួន ២៥៣ ក្នុងនោះមេដាយមាស ចំនួន ៨៧ មេដាយប្រាក់ចំនួន ៧៩ និងមេដាយសំរឹទ្ធចំនួន ៨៧។ ស្របពេលដែល ថៃឈរនៅលេខរៀងទី២ ឈ្នះមេដាយចំនួន ២០៩ ក្នុងនោះមេដាយមាស ចំនួន ៧៨ មេដាយប្រាក់ចំនួន ៥៣ និងមេដាយសំរឹទ្ធចំនួន ៧៨ ខណៈពេលដែលកម្ពុជា ឈរលេខរៀងទី៣ ឈ្នះមេដាយចំនួន ១៩៤ ក្នុងនោះមានមេដាយមាស ចំនួន ៥៩ មេដាយប្រាក់ចំនួន ៥៣ និងមេដាយសំរឹទ្ធចំនួន ៨២៕


Khcct banner

អត្ថបទទាក់ទង