Img 1426
Swift cc time

វៀតណាមនៅតែបន្ដឈរនៅលេខ១ក្នុងនាមជាអ្នកឈ្នះមេដាយមាសច្រើនជាងគេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

Update៖ គិតត្រឹមថ្ងៃទី១៣ ឧសភា វេលាម៉ោង ១២:៣០នាទីរសៀលនេះ វៀតណាមនៅតែបន្ដឈរនៅលេខ១ ក្នុងនាមជាអ្នកឈ្នះមេដាយ ច្រើនជាងគេ ខណៈពេលដែលថៃលេខ២ កម្ពុជាលេខ៣ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសវៀតណាមឈ្នះមេដាយចំនួន ២២៣ ក្នុងនោះមេដាយមាស ចំនួន ៧៣ មេដាយប្រាក់ចំនួន ៦៨ និងមេដាយសំរឹទ្ធចំនួន ៨២។ ស្របពេលដែល ថៃឈរនៅលេខរៀងទី២ ឈ្នះមេដាយចំនួន ១៧៤ ក្នុងនោះមេដាយមាស ចំនួន ៦០ មេដាយប្រាក់ចំនួន ៤៥ និងមេដាយសំរឹទ្ធចំនួន ៦៩ ខណៈពេលដែលកម្ពុជា ធ្លាក់មកលេខរៀងទី៣ ឈ្នះមេដាយចំនួន ១៧០ ក្នុងនោះមានមេដាយមាស ចំនួន ៥៨ មេដាយប្រាក់ចំនួន ៤៧ និងមេដាយសំរឹទ្ធចំនួន ៦៥៕


Khcct banner

អត្ថបទទាក់ទង