Yearendyearend1140x150

ស៊ីហ្គេម៖ កីឡាប្រណាំងកង់គួក រៀបចំនៅរមណីយដ្ឋានអង្គរ ពីថ្ងៃទី១១-១៣ឧសភា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងប្រព្រឹត្តិទៅដោយរលូន។ ក្រៅពីរាជធានីភ្នំពេញ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះក៏កំពុងរៀបចំនៅតំបន់រមណីយដ្ឋានអង្គរផងដែរ។ តួយ៉ាងណា កីឡាចំនួន៤ ដែលរៀបចំនៅក្នុងខេត្តសៀមរាប ក៏ដូចជារមណីយដ្ឋានអង្គរ ក្នុងនោះរួមមាន កីឡាប្រណាំងកង់គួក កង់ភ្នំ (រៀបចំនៅតំបន់ភ្នំគូលែន) រត់ម៉ារ៉ាតុន និងដើរប្រណាំង។

កីឡាប្រណាំងកង់គួក ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃនៅបរិវេណមុខប្រាសាទអង្គរវត្ត និងផ្លូវវង់ធំនៃ រមណីយដ្ឋានអង្គរ។ កីឡាករ កីឡាការិនីប្រទេសអាស៊ានបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ បន្ថែមពីនេះ កីឡានេះក៏ទទួលបានការគាំទ្រ និងអបអរពីសាធារណជន រួមនិងភ្ញៀវទេសចរជាច្រើន ផងដែរ។

សូមបញ្ជាក់ថា កីឡាប្រណាំងកង់គួកបុរស-នារី ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ខណៈដែលកីឡារត់ប្រណាំងម៉ារ៉ាតុន និងដើរប្រណាំង បានធ្វើឡើងកាលពីថ្ងៃទី៦ ខែឧសភា កន្លងទៅ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង