Cctime 6monthsfree desktop
Cc times  web banner kh (2)

កីឡា៤ប្រភេទ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កំពុងប្រកួតនៅខេត្តសៀមរាប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ នាង សំណាង

សៀមរាប៖ កីឡា៤ប្រភេទ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បាននឹងកំពុងប្រកួតនៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១១-១៣ ឧសភា ខណៈដែលកីឡារត់ប្រណាំងម៉ារ៉ាតុន និងដើរប្រណាំង បានធ្វើឡើងកាលពីថ្ងៃទី៦ ខែឧសភា កន្លងទៅ។

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងប្រព្រឹត្តិទៅដោយរលូន។ ក្រៅពីរាជធានីភ្នំពេញ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះក៏កំពុងរៀបចំនៅតំបន់រមណីយដ្ឋានអង្គរផងដែរ។ ក្នុងនោះមានកីឡាចំនួន៤ ដែលរៀបចំនៅក្នុងខេត្តសៀមរាប ក៏ដូចជារមណីយដ្ឋានអង្គរ រួមមាន កីឡាប្រណាំងកង់គួក កង់ភ្នំ (រៀបចំនៅតំបន់ភ្នំគូលែន) រត់ម៉ារ៉ាតុន និងដើរប្រណាំង។

កីឡាប្រណាំងកង់គួក ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃនៅបរិវេណមុខប្រាសាទអង្គរវត្ត និងផ្លូវវង់ធំនៃ រមណីយដ្ឋានអង្គរ។ កីឡាករ កីឡាការិនីប្រទេសអាស៊ានបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ បន្ថែមពីនេះ កីឡានេះក៏ទទួលបានការគាំទ្រ និងអបអរពីសាធារណជន រួមនិងភ្ញៀវទេសចរជាច្រើន ផងដែរ។

គួរបញ្ជាក់ថា កីឡាប្រណាំងកង់គួកបុរស-នារី ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ខណៈដែលកីឡារត់ប្រណាំងម៉ារ៉ាតុន និងដើរប្រណាំង បានធ្វើឡើងកាលពីថ្ងៃទី៦ ខែឧសភា កន្លងទៅ៕

រូបភាព៖ នាង សំណាង
រូបភាព៖ នាង សំណាង
រូបភាព៖ នាង សំណាង
រូបភាព៖ នាង សំណាង


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង