
ភ្នំពេញ៖ សម្ដេច ស ខេង វិជ្ជមានជំងឺកូវីដ-១៩ មានអការៈសុខភាពខុសប្លែកពីធម្មតា និងបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមការបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការសម្ដេច ស ខេង នាព្រឹកថ្ងៃទី១២ ឧសភា នេះ។
បើតាមការបង្ហោះសារ សម្ដេច ស ខេង មានអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច បន្ទាប់មកបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ សម្ដេចក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ។
បច្ចុប្បន្ននេះ សម្ដេច ស ខេង បានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណា ក៏ដោយសម្ដេច នៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានជាធម្មតា។
ជាមួយគ្នានេះ សម្ដេច ស ខេង ក៏ស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតបានជាសះស្បើយ៕