Img 1426
Swift cc time

វៀតណាមនៅតែបន្ដឈរនៅលេខ១ក្នុងនាមជាអ្នកឈ្នះមេដាយមាសច្រើនជាងគេ គិតត្រឹមម៉ោង៥ល្ងាចនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

Update៖ គិតត្រឹមថ្ងៃទី១១ ឧសភា វេលាម៉ោង ៥:០០នាទីល្ងាចនេះ វៀតណាមនៅតែបន្ដឈរនៅលេខ១ ក្នុងនាមជាអ្នកឈ្នះមេដាយ ច្រើនជាងគេ ខណៈពេលដែលកម្ពុជាឈរនៅលេខរៀងទី៣ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសវៀតណាមឈ្នះមេដាយចំនួន ១៦៧ ក្នុងនោះមេដាយមាស ចំនួន ៥១ មេដាយប្រាក់ចំនួន ៥១ និងមេដាយសំរឹទ្ធចំនួន ៦៥។ ស្របពេលដែលថៃ ឈរនៅលេខរៀងទី២ ឈ្នះមេដាយចំនួន ១៤៣ ក្នុងនោះមានមេដាយមាស ចំនួន ៥១ មេដាយប្រាក់ចំនួន ៣៧ និងមេដាយសំរឹទ្ធចំនួន ៥៥ ខណៈពេលសែលកម្ពុជាធ្លាក់មកលេខរៀងទី៣ ឈ្នះមេដាយចំនួន ១៤៤ ក្នុងនោះមេដាយមាស ចំនួន ៤៨ មេដាយប្រាក់ចំនួន ៤២ និងមេដាយសំរឹទ្ធចំនួន ៥៤៕


Khcct banner

អត្ថបទទាក់ទង