
ព្រះសីហនុ៖ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ០២គ្រឿង ឈ្មោះ INS DELHI (D61) និង នាវា ឈ្មោះ INS SATPURA (F48) បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១១ ឧសភា ដើម្បីបំពេញទស្សនកិច្ចសុឆន្ទៈនៅកម្ពុជា ក្នុងទំនាក់ទំនងកម្ពុជា-ឥណ្ឌា រយៈពេល៤ថ្ងៃ។
ក្នុងពេលស្នាក់នៅកម្ពុជា ក៏នឹងមានជំនួបពិភាកក្សារការងារជាមួយសមភាគីកម្ពុជា មានការប្រកួតកីឡាជាមិត្តភាព និងធ្វើលំហាត់រួមគ្នាលើផ្ទៃសមុទ្រ ។ តាមការគ្រោងទុកនាវាកងទ័ពជើងទឹកឥណ្ឌានឹងចាកចេញពីកំពង់ផែទៅវិញ នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា នាវាឈ្មោះ INS DELHI (D61) ជាប្រភេទ នាវាពិឃាត ដែលនាបបណ្ដោយ ១៦៣.២០ ម និងទទឹង ១៧.៤០ម និង នាវាឈ្មោះ INS SATPURA (F48) ជាប្រភេទ នាវាប្រយុទ្ធ ដែលមានបណ្ដោយ ១៤៣ម និងទទឹង ១៦.៩០ម៕


