Img 1426
Swift cc time

វៀតណាមឈរនៅលេខ១ ខណៈពេលដែលកម្ពុជាឈរនៅលេខ២ និងថៃឈរនៅលេខ៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

Update៖ គិតត្រឹមថ្ងៃទី១១ ឧសភា វេលាម៉ោង ៩:៣០នាទីព្រឹកនេះ ប្រទេសវៀតណាមឈរនៅលេខ១ ក្នុងនាមជាអ្នកឈ្នះមេដាយច្រើនជាងគេ ខណៈពេលដែលប្រទេសកម្ពុជាឈរនៅលេខរៀងទី២ និងប្រទេសថៃឈរនៅលេខរៀងទី៣ នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសវៀតណាមឈ្នះមេដាយចំនួន ១៦០ ក្នុងនោះមេដាយមាស ចំនួន ៤៩ មេដាយប្រាក់ចំនួន ៥០ និងមេដាយសំរឹទ្ធចំនួន ៦១។ ជាមួយគ្នាប្រទេសកម្ពុជា ឈរនៅលេខរៀងទី២ ដែលឈ្នះមេដាយចំនួន ១៣៧ ក្នុងនោះមានមេដាយមាស ចំនួន ៤៧ មេដាយប្រាក់ចំនួន ៤១ និងមេដាយសំរឹទ្ធចំនួន ៤៩ ខណៈពេលដែលប្រទេសថៃឈរនៅលេខរៀងទី៣ ឈ្នះមេដាយចំនួន ១៣៤ ក្នុងនោះមានមេដាយមាស ចំនួន ៤៦ មេដាយប្រាក់ចំនួន ៣៦ និងមេដាយសំរឹទ្ធចំនួន ៥២៕


Khcct banner

អត្ថបទទាក់ទង