Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក Honda បង្ហាញអារម្មណ៍សោកសៅ ក្រោយកម្ពុជាចាញ់ឥណ្ឌូនេស៊ី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ភ្នំពេញ៖ លោក Keisuke Honda សោកស្ដាយចំពោះការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី កាលពីយប់មិញ ក្រោយក្រុមជម្រើសជាតិកម្ពុជាចាញ់ឥណ្ឌូនេស៊ី ២-១។ ស្របពេលជាមួយគ្នានោះ គម្រោងរបស់លោក ជាមួយជម្រើសជាតិកម្ពុជាក៏ត្រូវបានបញ្ចប់កាលពីយប់មិញ ផងដែរ។ នេះបើតាមការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី១១ ឧសភា។

លោក Honda បានឲ្យដឹងថា លោកចង់ឲ្យការប្រកួតកាលពីយប់មិញទទួលបានើទ្ធផលល្អប្រសើរ ប៉ុន្ដែបែរជាមិនអាចធ្វើបាន ដែលលទ្ធផលនេះធ្វើឲ្យលោកពិបាកនូវក្នុងការទទួលយកជាខ្លាំង។ ហើយលោកមានអារម្មណ៍បែបនេះជាច្រើនដងមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៨ ដែលលោកបានធ្វើជាគ្រូបង្ហាត់ក្រុមជម្រើសជាតិកម្ពុជាមកម្លេះ។

ស្របពេលដែរ ក្រុមជម្រើសជាតិកម្ពុជា ចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី គម្រោងរបស់លោកជាមួយជម្រើសជាតិកម្ពុជាក៏ត្រូវបានបញ្ចប់កាលពីយប់មិញ ផងដែរ។ លោក Honda បានឲ្យដឹងទៀតថា កីឡាករ គឺជាថាមពល និងក្តីសង្ឃឹមរបស់លោក ដែលអាចធ្វើឲ្យលោកអាចបន្តគម្រោងនេះរហូតដល់ទីបញ្ចប់។

នៅក្នុងសារនោះ លោក Honda ក៏បាននិយាយផងដែរថា «ចូរមានក្ដីស្រមៃ ហើយដើរតាមក្ដីស្រមៃនោះ»៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង