Img 1426
Swift cc time

គិតត្រឹមម៉ោង៤:៣០នាទីរសៀល កម្ពុជានៅតែបន្ដឈរនៅលេខរៀងទី៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

Update៖ គិតត្រឹមថ្ងៃទី១០ ឧសភា វេលាម៉ោង ៤:៣០នាទីរសៀល ប្រទេសកម្ពុជានៅតែបន្ដឈរនៅលេខរៀងទី៣ ខណៈពេលដែលប្រទេសវៀតណាមឈរនៅលេខរៀងទី១ និងប្រទេសថៃនៅលេខរៀងទី២ នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសវៀតណាម ឈ្នះមេដាយចំនួន ១៣៦ ក្នុងនោះមេដាយមាស ចំនួន ៤២ មេដាយប្រាក់ចំនួន ៤១ និងមេដាយសំរឹទ្ធចំនួន ៥៣។ ប្រទេសថៃ ដែលឈរនៅលេខរៀងទី២ ឈ្នះមេដាយចំនួន ១២៥ ក្នុងនោះមានមេដាយមាស ចំនួន ៤២ មេដាយប្រាក់ចំនួន ៣១ និងមេដាយសំរឹទ្ធចំនួន ៥២ ខណៈពេលដែលប្រទេសកម្ពុជាឈរនៅលេខរៀងទី៣ ឈ្នះមេដាយចំនួន ១៣០ ក្នុងនោះមានមេដាយមាស ចំនួន ៤១ មេដាយប្រាក់ចំនួន ៤០ និងមេដាយសំរឹទ្ធចំនួន ៤៩៕

Khcct banner

អត្ថបទទាក់ទង