Img 1426
Swift cc time

ថៃឈរនៅលេខ១ក្នុងនាមជាអ្នកឈ្នះមេដាយមាសច្រើនជាងគេ ខណៈពេលដែលកម្ពុជាឈរនៅលេខរៀងទី៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

Update៖ គិតត្រឹមថ្ងៃទី១០ ឧសភា វេលាម៉ោង ៨:០០នាទីព្រឹកនេះ ប្រទេសថៃឈរនៅលេខ១ ក្នុងនាមជាអ្នកឈ្នះមេដាយច្រើនជាងគេ ខណៈពេលដែលប្រទេសវៀតណាមឈរនៅលេខរៀងទី២ និងប្រទេសកម្ពុជាឈរនៅលេខរៀងទី៣ នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសថៃឈ្នះមេដាយចំនួន ១១៥ ក្នុងនោះមេដាយមាស ចំនួន ៤០មេដាយប្រាក់ចំនួន ៣០ និងមេដាយសំរឹទ្ធចំនួន ៤៥។ ជាមួយគ្នាប្រទេសវៀតណាម ឈរនៅលេខរៀងទី២ ដែលឈ្នះមេដាយចំនួន ១២៤ ក្នុងនោះមានមេដាយមាស ចំនួន ៣៩ មេដាយប្រាក់ចំនួន ៣៩ និងមេដាយសំរឹទ្ធចំនួន ៤៦ ខណៈពេលដែលប្រទេសកម្ពុជាឈរនៅលេខរៀងទី៣ ឈ្នះមេដាយចំនួន ១១៧ ក្នុងនោះមានមេដាយមាស ចំនួន ៣៩ មេដាយប្រាក់ចំនួន ៣៩ និងមេដាយសំរឹទ្ធចំនួន ៣៩៕

Khcct banner

អត្ថបទទាក់ទង