Img 1426
Swift cc time

ក្រុមកីឡាបាល់ទះនារីម៉ាឡេសុី យកឈ្នះមីយ៉ាន់ម៉ា ៣-០ ក្នុងព្រឹត្តិការណ៍សុីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ សហព័ន្ធបាល់ទះកម្ពុជា

ភ្នំពេញ៖ ក្រុមកីឡាបាល់ទះជម្រើសជាតិនារីម៉ាឡេសុី នាថ្ងៃទី០៩ ឧសភា បានយកទទួលជ័យជំនះទៅលើក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល ៣-០ សិត នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ នៅវិមានពហុកីឡាដ្ឋានជាតិអូឡាំពិក។

ក្រុមកីឡាបាល់ទះជម្រើសជាតិនារីម៉ាឡេសុី បានយកឈ្នះទៅលើក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល ៣-០ សិត ដោយក្រុមនារីម៉ាឡេសុី ដណ្ដើមយក៣ ពិន្ទុក្នុងវគ្គសន្សំពិន្ទុ (ក្នុងពូល A) ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្នុងប្រភេទកីឡាបាល់ទះនារី ក្នុងសាល។

គួរបញ្ជាក់ថា ក្រោយក្រុមកីឡាបាល់ទះជម្រើសជាតិនារីម៉ាឡេសុី រវាងមីយ៉ាន់ម៉ាបញ្ចប់ នឹងមានការប្រកួតក្រុមបាល់ទះនារីវៀតណាម ប៉ះសិង្ហបុរី, ថែ ប៉ះឥណ្ឌូនេសុី, និងកម្ពុជា ប៉ះហ្វីលីពីន ក្នុងព្រឹត្តិការណ៍សុីហ្គេម នាល្ងាចនេះ៕

Khcct banner

អត្ថបទទាក់ទង