681 ezgif.com resize
Swift cc time

យុវតី ប៊ូ សំណាង ឆក់យកបេះដូងមហាជន ដោយរត់ក្រោមភ្លៀងក្នុងវិញ្ញាសារត់ចម្ងាយ៥ពាន់ម៉ែត្រ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ MainStand

ភ្នំពេញ៖ កីឡាការនីកម្ពុជា កញ្ញា ប៊ូ សំណាង បានឈ្នះបេះដូងមនុស្ស ទាំងខ្មែរ និងជាតិសាសន៍ផ្សេងទៀត ដែលបានឃើញពីការតស៊ូ និងការតាំងចិត្តជាកំពូលរបស់អត្តពលិកកម្ពុជាមួយរូប ដោយការតស៊ូរត់ក្រោមភ្លៀងកំពុងតែធ្លាក់ខ្លាំង ប៉ុន្ដែកញ្ញា ប៊ូ សំណាង នៅតែបន្តរត់រហូតដល់ទីបញ្ចប់ បើទោះជាមិនបានឈ្នះមេដាយមាស នៅក្នុងវិញ្ញាសារត់ចម្ងាយ ៥០០០ ម៉ែត្រ ដណ្ដើមមេដាយមាស កាលពីថ្ងៃទី០៨ ឧសភា ឆ្នាំ២០២៣។

កញ្ញា ប៊ូ សំណាង បានប្រកួតដណ្តើមមេដាយមាសយ៉ាងលំបាកជូនជាតិ ក្នុងការប្រកួតរត់ប្រណាំង ៥០០០ ម៉ែត្រ ក្រោមភ្លៀងខ្លាំង ហើយមនុស្សម្នាបានស្រែកគាំទ្រលើកទឹកចិត្ត ដែលធ្វើឲ្យល្បីដល់ប្រទេសថៃ និងប្រទេសវៀតណាម អំពីការតស៊ូប្តូរផ្តាច់របស់កីឡាការនីរូបនេះ។ ការតស៊ូរត់ក្រោមដំណត់ទឹកភ្លៀងនេះ បានធ្វើឲ្យប្រជាជននៃប្រទេសជិតខាង ស្គាល់ពីការតស៊ូរបស់នារីខ្មែរ ប្រកួតដណ្តើមមេដាយមាសដូចគ្នា តែស្ថានភាពមិនដូចគ្នាទេ។

រូបភាព៖ MainStand

បើតាមសារព័ត៌មានប្រទេសថៃ MainStand បានចុះផ្សាយថា គ្រាន់តែការប្រកួតរត់ប្រណាំងចាប់ផ្តើមភ្លាម ព្រះភិរុណក៏បង្អុរចុះមក។ រត់ក្រោមដំណក់ភ្លៀង សំណាងត្រូវបានគូប្រកួតដទៃទៀត រត់ចោល ប៉ុន្តែនាងសម្រេចចិត្តថាមិនបោះបង់ ហើយនៅតែបន្តរត់ទៅមុខតាមតែអាចធ្វើទៅបាន។ នៅប្រមាណជា ៧នាទីចុងក្រោយនៃការប្រកួត មេឃភ្លៀងធ្លាក់មកកាន់តែខ្លាំង អត្តពលិកផ្សេងទៀតបានចូលជួរ ប៉ុន្តែនាងនៅតែបន្តរត់រហូតដល់ទីបញ្ចប់ អ្នកទោះបីនាងជាអ្នកចុងក្រោយក៏ដោយ។ នៅចុងបញ្ចប់នៅលើចម្ងាយផ្លូវ ៥០០០ម៉ែត្រ ក្នុងពេលវេលា ២២:៥៤នាទី ដែលនាងអាចធ្វើបាន។ ការទះដៃអបអរសាទរពីអ្នកគាំទ្រនៅសងខាងផ្លូវ និងត្រង់ចំណុចគោលដៅ ចាប់ផ្តើមបន្លឺឡើងយ៉ាងរំពងអើងកង។ នាងយំ ហើយជូតទឹកភ្លៀង លើកដៃអគុណដល់ភ្លៀងដែលធ្លាក់មក៕

រូបភាព៖ MainStand
រូបភាព៖ MainStand


Khcct banner

អត្ថបទទាក់ទង