Yearendyearend1140x150

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈ្នះមេដាយប្រាក់ នៅព្រឹត្តិការណ៍កីឡាសុីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមកីឡាករបាល់ទះកម្ពុជា ថៃ្ងទី ០៨ ឧសភានេះ ទទួលបានមេដាយប្រាក់ក្រោយចាញ់ក្រុមឥណ្ដូនេសុី នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយក៏ជាប្រវត្តិសាស្រ្តរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ ដែលឈ្នះមេដាយប្រាក់ជូនកម្ពុជា។

ក្រុមកីឡាករបាល់ទះកម្ពុជា ទទួលបានមេដាយប្រាក់ក្រោយចាញ់ក្រុមឥណ្ដូនេសុី នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផលកម្ពុជា ៣-០ ឥណ្ដូនេសុី ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ហើយក៏ជាប្រវត្តិសាស្ត្រថ្មីសម្រាប់ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាផងដែរ ដែលអាចដណ្ដើមបានមេដាយប្រាក់។ ប្រជាពលរដ្ឋកម្ពុជាជាច្រើនបានបង្ហាញ់នូវអារម្មណ៍រំភើប នឹងបានចូលគាំទ្រយ៉ាងច្រើនកោះករទាំងនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក និងតាមបណ្ដាល់ខេត្តនានា ក៏បានអបអរសាទរដល់ក្រុមកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជាទទួលមានមេដាយប្រាក់ ចំណែកក្រុមឥណ្ឌូនេសុីទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង