
ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តចំនួន០៤រូប ចូលរួមរៀបចំសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយន៍ លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នៅយប់ថ្ងៃទី០៧ ឧសភា នេះ បានរងរបួសដោយសារតែការប្រជ្រៀតរបស់អ្នកគាំទ្រ ក្នុងការប្រកួតកីឡាបាល់ទាត់ រវាងក្រុមកម្ពុជា និងក្រុមមីយ៉ាន់ម៉ា។
បើតាមប្រសាសន៍លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា យុវជនស្ម័គ្រចិត្តចំនួន០៤រូប នោះបានរងរបួសដោយសារតែការប្រជ្រៀតរបស់អ្នកគាំទ្រ ក្នុងការប្រកួតកីឡាបាល់ទាត់ រវាងក្រុមកម្ពុជា និងក្រុមមីយ៉ាន់ម៉ា។ យុវជន០៤រូបនោះ មកពីខេត្តសៀមរាប បាត់ដំបង ខេត្តពោធិ៍សាត់ និងស្រីម្នាក់ជាអ្នកជម្ងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ភពក្រុង ។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ រវាងក្រុមកម្ពុជា និងក្រុមមីយ៉ាន់ម៉ា កាលពីម្សិលមិញ មីយ៉ាន់ម៉ា បានយកឈ្នះកម្ពុជា ២-០៕


