Yearendyearend1140x150

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះឥណ្ឌូនេសុី ដណ្តើមមេដាយមាស ល្ងាចនេះ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមកីឡាករបាល់ទះកម្ពុជា ល្ងាចថៃ្ងទី ០៨ ឧសភានេះ នឹងត្រូវប្រកួតដណ្ដើមមេដាយមាសនៅក្នុងវគ្គផ្ដាច់ព្រ័ត្រដែលត្រូវជួបជាមួយក្រុមឥណ្ឌូនេសុី ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាសុីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជា។

ក្រុុមកីឡាករបាល់ទះកម្ពុជា នឹងត្រូវប្រកួតដណ្ដើមយកមេដាយមាសនៅក្នុងវគ្គផ្ដាច់ព្រ័ត្រដែលត្រូវជួបជាមួយក្រុមបាល់ទះឥណ្ឌូនេសុី ក្រោយពីបានយកឈ្នះទៅលើក្រុមបាល់ទះថៃ កាលពីយប់នេះ ដោយលទ្ធផល កម្ពុជា ៣-២ ថៃ នៅក្នុងវគ្គ ៤ក្រុមចុងក្រោយកាលពីថ្ងៃទី៧ ឧសភាយប់មិញនេះ។ ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើនបានបង្ហាញ់នូវអារម្មណ៍រំភើបយ៉ាងខ្លាំង នឹងបានចូលគាំទ្រយ៉ាងច្រើនកោះករទាំងនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក និងតាមបណ្ដាល់ខេត្តនានាផងដែរ។

គួររំលឹងដែរថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជាត្រូវជួបជាក្រុមឥណ្ឌូនេសុីនេះក៏ជាជំនួបសងសឹងផងដែរ ដែលកាលពីថ្ងៃទី០៦ ឧសភាកម្ពុជាបានចាញ់ក្រុមឥណ្ឌូនេសុី ហើយនេះក៏ជាជំនួបសងសឹក ដែលត្រូវប៉ះគ្នានៅក្នុងវគ្គផ្ដាច់ព្រ័ត្រផងដែរ ហើយក៏ជាប្រវត្តិសាស្រ្តថ្មីរបស់ក្រុមបាល់ទះកម្ពុជាដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង