681 ezgif.com resize
Swift cc time

ក្រសួងបរិស្ថានចែកគោនិងក្របីចំនួន ៧៧ក្បាល ដល់ពលរដ្ឋ នៅព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះសីហនុ៖ ក្រសួងបរិស្ថាន កាលពីថ្ងៃទី០៤ ឧសភា បានចែកសត្វគោចំនួន ៥៧ក្បាល និងសត្វក្របីចំនួន២០ក្បាល ដល់ប្រជាពលរដ្ឋ ចំនួន២៤គ្រួសារ ដែលមានជីវភាពខ្សត់ខ្សោយ ស្ថិតក្នុងភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក សូ ខនរិទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ការចែកជូនគោ និងក្របី ក្នុងថ្ងៃនេះមានបំណងចូលរួមចំណែករបស់រដ្ឋាភិបាលក្នុងការជួយលើកស្ទួយកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត និងកំពុងត្រូវការជំនួយអោយមានការរីក ចម្រើនសម្រាប់សន្តិសុខស្បៀង មានការរីកចម្រើន និងការអភិវឌ្ឍប្រទេសសម្រាប់សុខុមាលភាព ដែលកម្ពុជាកំពុង មានភាពរីកចម្រើន និងរក្សាបាននូវស្ថេរភាពកំណើន សេដ្ឋកិច្ចខ្ពស់ ក្រោមដំបូលសន្តិភាព។

លោក សូ ខនរិទ្ធីគុណ ក៏បានយកគ្រាប់ពូជដំណាំចែកជូនដល់ប្រជាពលរដ្ឋ និងផ្តាំផ្ញើរដល់ ពួកគាត់ ត្រូវថែរក្សា និងការពាសត្វគោ ក្របីនេះឲ្យបានល្អ ត្រូវចេះថែទាំ ចាក់ថ្នាំបង្កា កុំឲ្យសត្វមានជំងឺផ្សេងៗទៀត។ គួរបញ្ជាក់ថា នេះជាជំហ៊ានដំបូង ក្នុងការចែកសត្វគោ និងក្របី នេះជូនដល់ប្រជាពលរដ្ឋ ដែលមានចំនួនសរុប ២៤គ្រួសារ៕


Khcct banner

អត្ថបទទាក់ទង