Yearendyearend1140x150

ភ្ញៀវជាតិនិងអន្តរជាតិអាចធ្វើដំណើរតាមឡានក្រុងសាធារណៈដោយឥគិតថ្លៃទៅទស្សនាស៊ីហ្គេម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/


ភ្នំពេញ៖ រដ្ឋបាលរាធានីភ្នំពេញ នាថ្ងៃទី៥ ឧសភា បានចេញសេចក្ដីប្រកាសពីការរៀបចំខ្សែពិសេសរថយន្តក្រុងសាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ក្នុងរាជធានីភ្នំពេញសម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាតិ និងអន្តរជាតិ បានចូលរួមក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយឥតគិតថ្លៃ។

យោងតាមសេចក្ដីប្រកាស រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសពីការត្រៀមរៀបចំខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ នៅរាជធានីភ្នំពេញសម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាតិ និងអន្តរជាតិ ទៅទស្សនាព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ បានបែងចែកខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈចំនួន ២ខ្សែ រួមមាន៖

- ខ្សែទី១៖ ចេញដំណើរចេញពីចំណត់រងចាំរថយន្តក្រុងកោះពេជ្រ ទៅកាន់បណ្ដោយតីរវិថិព្រះសុីសុវត្ថិ ឆ្ពោះទៅកាន់ចំណតកីឡាដ្ឋានជាតិមរតកតេជោ និងឈប់នៅទីតាំប្រកួតសណ្ឋាគារណាហ្គាវើលដ៍ទី ១និង២ រួចបន្តដំណើរលើតីរព្រះសុីសុវត្ថិ ឈប់នៅស្ថានីយចំណតរង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួតនៃកីឡាដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)បន្ទាប់មកឆ្លងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយឈប់នៅទីតាំងប្រកួតដាយណូស័រអឺឡាយហ្វ ទីតាំងប្រកួតបជ្ឈមណ្ឌលសន្និបាទ និងពិព័រណ៍OCIC ទីតាំងប្រកួតនៅក្នុងបុរីរុងរឿង និងសហភាពសហព័ន្ធយុវជនកម្ពុជារាធានីភ្នំពេញ(ស.ស .យ.ក) រួចបន្តដំណើរតាមផ្លូវជាតិលេខ៦អា ឈប់នៅទីតាំងប្រកួតវាយកូនហ្គោលហ្គាឌិនសុីធីហើយធ្វើដំណើរឆ្ពោះទៅកាន់ចំណតពហុកីឡាដ្ឋានជាតិមរតកតេជោ។

- ខ្សែទី២ ៖ ចេញដំណើរចេញពីចំណតរថយន្តក្រុងពហុកីឡាដ្ឋានជាតិអូឡាំពិក តាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្សី បន្តទៅមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅចំណតរថយន្តក្រុង នៃពហុកីឡាដ្ឋានជាតិមរតកតេជោ និងឈប់នៅស្ថានីចំណតរង្វង់មូលកួចកាណុង ឈប់នៅកីឡាដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)រួចបន្តដំណើរទៅកាន់មហាវិថីឧញ្ញ៉ាឃ្លាំងមឿង កាត់តាមតំបន់អភិវឌ្ឍកាំកូសុីធី ឈប់នៅក្លឹបបាល់ទាត់ភ្នំពេញក្រោន និងឈប់នៅកីឡាដ្ឋានព្រីនស៍ និងបន្តដំណើរតាមមហាវិថីឈ្នះឈ្នះទៅកាន់ចំណតរថយន្តក្រុង នៃពហុកីឡាដ្ឋានជាតិមរតកតេជោ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង