Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ក្រសួងបរិស្ថានលើកទឹកចិត្តឲ្យយុវជនប្រតិបត្តិមេត្រីបរិស្ថានដើម្បីការពារភពផែនដី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងបរិស្ថាន ជំរុញឱ្យយុវជនប្រតិបត្តិមេត្រីបរិស្ថាន ដើម្បីចូលរួមការពារភពផែនដី តាមរយៈការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសដែលលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជួបសំណេះសំណាល និងចែករំលែកចំណេះដឹងបរិស្ថានជាមួយសិស្សានុសិស្សវិទ្យាល័យព្រះរាជបូជនីយកិច្ច មុនមួយថ្ងៃនៃការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តស្ទឹងត្រែង។

ថ្លែងទៅកាន់សិស្សានុសិស្ស លោក នេត្រ ភក្ត្រា បានចែករំលែកនូវចំណេះដឹងពីបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងត្រូវធ្វើដូចម្តេចដើម្បីការពារភពផែនដី ដែលស្របទៅនឹងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី»។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដើម្បីការពារភពផែនដី គឺត្រូវចូលរួមប្រតិបត្តិមេត្រីបរិស្ថាន និងការពារធនធានធម្មជាតិ ដែលកិច្ចការទាំងនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ លោកបានសង្កត់ធ្ងន់ថា ធម្មជាតិអាចរស់នៅដោយគ្មានមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅដោយគ្មានធម្មជាតិបានទេ ហេតុនេះ យើងត្រូវចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ។

គួរបញ្ជាក់ថា ពិធីសំណេះសំណាល និងផ្សព្វផ្សាយចំណេះដឹងបរិស្ថាន ក៏មានកម្មវិធីសំណួរចម្លើយពាក់ព័ន្ធជាមួយនឹងចំណេះដឹងបរិស្ថាន ហើយមានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស ដោយមានការចោទជាសំណួរ និងឆ្លើយ ដែលបានបង្ហាញពីការយល់ដឹងរបស់សិស្សានុសិស្សអំពីបរិស្ថានផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង