Yearendyearend1140x150

ទំនិញចម្រុះខូចគុណភាពប្រមាណជិត៧តោនត្រូវបានបំផ្លាញចោល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)កាលពីថ្ងៃទី២ ឧសភា បានដឹកនាំកម្លាំងមន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្រ្តីពេទ្យសត្វ នគរបាលសេដ្ឋកិច្ច និងអាជ្ញាធរខណ្ឌដង្កោ បាននាំយកផលិតផល សាច់សត្វបង្កក គ្រឿងសម្អាងចម្រុះ នំចម្រុះ ខូចគុណភាព និងមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសជាធរមាន សរុបចំនួន ៦,៩៣០គីឡូក្រាម ទៅកម្ទេចចោលនៅទីលានចាក់សំរាម ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ទទួលបានអាណត្តិពីច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលមានតួនាទីភារកិច្ចស្នូលក្នុងការធានាគុណភាព សុវត្ថិភាព នៃផលិតផលទំនិញ និងសេវា ដើម្បីការពារសុខុមាលភាព សុវត្ថិភាព ផលប្រយោជន៍សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ រួមទាំងធានាភាពប្រកួតប្រជែងដោយសុចរិតក្នុងបរិយាកាសធុរកិច្ច៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង