
ភ្នំពេញ៖ លោក សៅ សុខា នឹងចុះចេញពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ប្រសិនបើក្រុម U22 កម្ពុជា ផ្នែកបុរស មិនអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ស៊ីហ្គេមក្នុងទឹកដីខ្លួនបានទេនោះ។ នេះបើតាមការសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក សៅ សុខា នៅក្រោយបញ្ចប់ការប្រកួតរវាងក្រុមបាល់ទាត់កម្ពុជា និងហ្វីលីពីនដោយលទ្ធផល ១-១ នៅយប់ថ្ងៃទី២ខែឧសភា។


