វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកគ្រោងនឹងប្រកាសឱ្យបានឆាប់ នូវកញ្ចប់ជំនួយយោធាថ្មីចំនួន ៣០០ លានដុល្លារអាម៉េរិកសម្រាប់អ៊ុយក្រែនដែលនឹងរួមបញ្ចូលរ៉ុក្កែតបាញ់បង្ហោះតាមអាកាសរយៈចម្ងាយខ្លី។ មីស៊ីល Hydra 70 គឺជាគ្រាប់រ៉ុក្កែតដែលមានកម្លាំងខ្លាំងដែលផលិតដោយ General Dynamics ។
គ្រាប់រ៉ុក្កែត អាចជួយអ៊ុយក្រែន ធ្វើឱ្យទីតាំងដីរបស់រុស្ស៊ី ចុះខ្សោយ និងផ្តល់ការជំរុញ ដល់កងកម្លាំងជើងគោក អ៊ុយក្រែន ជាមួយនឹងការគាំទ្រ ផ្លូវអាកាស ខណៈដែល ទីក្រុង Kyiv គ្រោងវាយលុក និទាឃរដូវ។
មន្ត្រីបាននិយាយថា លើសពីនេះទៀត កាំភ្លើងធំ HIMARS និង Howitzer មីស៊ីលប្រឆាំងរថក្រោះ TOW និងកាំភ្លើងត្បាល់នឹងត្រូវបញ្ជូនទៅឲ្យអ៊ុយក្រែនថែមទៀតផង។
កញ្ចប់នេះនឹងត្រូវបានផ្តល់មូលនិធិដោយប្រើប្រាស់ Presidential Drawdown Authority, ឬ PDA ដែលអនុញ្ញាតឱ្យប្រធានាធិបតីសម្រេចចិត្តផ្ទាល់ ដោយពុំចាំបាច់សុំការយល់ព្រមពីសភាក្នុងអំឡុងពេលមានអាសន្ន។ កញ្ចប់ជំនួយសន្តិសុខនឹងជាកញ្ចប់ទី៣៧ ដែលត្រូវបានអនុម័តដោយសហរដ្ឋអាម៉េរិកសម្រាប់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈឆ្នាំ ២០២២ ក្នុងតម្លៃសរុបជិត ៣៦ ពាន់លានដុល្លារ៕