Cctime 6monthsfree desktop
Cc times  web banner kh (2)

កីឡាករមកពី៦ប្រទេស នឹងប្រកួតកីឡាបីប្រភេទក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅព្រះសីហនុ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កីឡាមកពីប្រទេសចំនួន៦ ស្មើនឹង ១០១នាក់ និងមន្ត្រីបច្ចេកទេសរៀបចំការប្រកួតចំនួន ៥០នាក់ នឹងប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ២០២៣ នូវប្រភេទកីឡា ៣ប្រភេទ ដូចជា កីឡាទូកក្តោង កីឡាម៉ូតូទឹក កីឡាបាល់ទះលើឆ្នេរខ្សាច់ ដែលការប្រកួតចាប់ផ្ដើមពីថ្ងៃទី០២-០៨ ឧសភា នៅក្នុងខេត្តព្រះសីហនុ។

គណៈកម្មការបច្ចេកទេសរៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលខេត្តព្រះសីហនុ ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ២០២៣ នូវប្រភេទកីឡា ៣ប្រភេទ មានដូចជា កីឡាទូកក្តោង កីឡាម៉ូតូទឹក កីឡាបាល់ទះលើឆ្នេរខ្សាច់។ ដោយឡែកកីឡាទូកក្តោង ចាប់ផ្តើមធ្វើការប្រកួតព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង ១០ និង៣០នាទីព្រឹក និងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខ នៅទីលានប្រកួតនៅលើគោក និងនៅលើផ្ទៃទឹក។

សម្រាប់ការប្រកួតកីឡាទូកក្តោង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ រៀបចំនៅទីលានតេជោ ឆ្នេរកន្ទុយនាគ ដោយធ្វើការបែងចែកជាបីទីលានប្រកួត៩ (3 Courses) ដោយ១ទីលាន មានទំហំ ១គីឡូម៉ែត្រការ៉េ ។ ដែលមានវិញ្ញាសា ក២៣ឡាទូកក្តោងផ្នែកបុរស និងកីឡាទូកក្តោងផ្នែកនារី ចូលរួមប្រកួតនៅខេត្តព្រះសីហនុ។

មានកីឡាមកពីប្រទេសចំនួន៦ ស្មើនឹង ១០១នាក់ និងមន្ត្រីបច្ចេកទេសរៀបចំការប្រកួតចំនួន ៥០នាក់ ក្នុងនោះមាន កម្ពុជា មានកីឡាករចូលរួមចំនួន ១៨រូប, ថៃ មានកីឡាករចូលរួមចំនួន ២៧រូប, សិង្ហបុរី មានកីឡាករចូលរួមចំនួន ១៦រូប, ម៉ាឡេស៊ី មានកីឡាករចូលរួមចំនួន ១៥រូប, ហ្វីលីពីន មានកីឡាករចូលរួមចំនួន ១៤រូប និង វៀតណាម មានកីឡាករចូលរួមចំនួន ១១រូប៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង