Yearendyearend1140x150

ខេត្តព្រះសីហនុ ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ៣ប្រភេទ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ខេត្តព្រះសីហនុ ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ៣ប្រភេទ ដូចជា ការប្រកួតទូកក្តោង កីឡាបាល់ទះលើឆ្នេរខ្សាច់ និងកីឡាម៉ូតូទឹក ដោយពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិអាចទស្សនាដោយសេរី។ ទន្ទឹមនេះ រដ្ឋបាលខេត្តក៏បានរៀបចំផ្ទាំងស្លាយ និងផ្ទាំង LCD សម្រាប់ធ្វើការផ្សព្វផ្សាយបន្តផ្ទាល់នៅតាមទីតាំងមួយចំនួន។

កម្មវិធីប្រកួត ទូកក្តោងចាប់ផ្តើមប្រកួតនៅថ្ងៃទី២ ខែឧសភា វេលាម៉ោង១០ និង ៣០នាទីព្រឹក និងបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ កីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១១ ខែឧសភា និងបញ្ចប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៣។ កីឡាម៉ូតូទឹក ចាប់ផ្តើមប្រកួតថ្ងៃទី១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

បើតាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា រាជរដ្ឋាភិបាលបានធានាការស្នាក់នៅ និងផ្តល់អាហារជូនប្រតិភូកីឡានៃបណ្តាប្រទេសដែលបានមកចូលរួមប្រកួត។ លោកអភិបាល បញ្ជាក់ថា គ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវមានការទទួលខុសត្រូវដោះស្រាយបញ្ហាប្រឈមនានានៅតាមគោលដៅរបស់ខ្លួនឱ្យបានល្អ។

សូមជម្រាបថា ការរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ៣ប្រភេទ មានយុវជនស្ម័គ្រចិត្តរបស់ ស.ស.យ.ក ចំនួន ១១៧នាក់ ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស នៃគណៈកម្មការប្រកួតកីឡាស៊ីហ្គេម ក្នុងការជួយសម្របសម្រួល បដិសណ្ឋាកិច្ច ការរៀបចំសណ្តាប់ធ្នាប់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង