Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

កម្មវីធី បទបង្ហាញពីការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាប់ពីការចុះអនុស្សារណៈយោគយល់រវាងសាកលវិទ្យាល័យខេមតិច ជាមួយសហគ្រិនខ្មែរកាលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ សាកលវិទ្យាល័យខេមតិចបានរៀបចំ បទបង្ហាញពីការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ (Innovative Tech Challenge: Building the Innovative future today) ដែលមាននិស្សិតចូលរួមសរុបប្រហែល១២០នាក់ដែលមកពីសាកលវិទ្យាល័យនានា នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យខេមតិច ក្រោមការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ពីសហគ្រិនខ្មែរ និង UNESCAP។

កម្មវិធីបទបង្ហាញនេះ នេះមានគោលបំណងបង្ហាញពីប្រធានបទសម្រាប់ធ្វើការស្រាវជ្រាវ នវានុវត្តន៍ និងការបណ្តុះគំនិតសហគ្រិនភាពដល់សិស្សនិស្សិត ដោយសង្ឃឹមយ៉ាងមុតមាំថា និសិ្សតនឹងបង្កើតគំនិតអាជីវកម្មថ្មីនាពេលអនាគត។ កម្មវិធីនេះ គឺមានការបណ្តុះបណ្តាលធុរកិច្ចដែលមានរយៈពេល៤ខែសម្រាប់ការរៀនអភិវឌ្ឍគំនិតថ្មីៗទាក់ទងនិងបច្ចេកវិទ្យា ផែនការអាជីវកម្ម និងពង្រឹងជំនាញសហគ្រិនភាពរហូតដល់ការប្រកួតប្រជែងជ័យលាភីផងដែរ។

គោលបំណងសំខាន់នៃការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍នេះគឺ

១)ផ្តល់ជាថវិកាសម្រាប់ការគាំទ្រដល់ចាប់ផ្តើមបង្កើតគំនិតធុរកិច្ចថ្មី និងជំរុញឱ្យគំនិតធុរកិច្ចថ្មីនេះក្លាយជាក្រុមហ៊ុន/អាជីវកម្មផ្នែកបច្ចេកវិទ្យានាពេលអនាគត

២) ផ្តល់វគ្គបណ្តុះបណ្តាលធុរកិច្ចដល់និសិ្សតដែលចាប់ផ្តើមអាជីវកម្មបង្កើតគំរូធុរកិច្ចថ្មី

៣) ជំរុញ និងបង្កើនបន្ថែមនូវប្រព័ន្ធធុរកិច្ចថ្មីនៅកម្ពុជា។

ជ័យលាភីទី១នឹងទទួលបាន៣៥០០ដុល្លាអាមេរិក

ជ័យលាភីទី២នឹងទទួលបាន២៥០០ដុល្លាអាមេរិក

ជ័យលាភីទី៣នឹងទទួលបាន២០០០ដុល្លាអាមេរិក

ជ័យលាភីចំនួន៧ក្រុមដែលបានឆ្លងមកវគ្គផ្តាច់ព្រ័ត្រនឹងទទួលបាន១០០០ដុល្លារអាមេរិច

ការបរិច្ឆេទការទទួលពាក្យ និងវគ្គបណ្តុះបណ្តាល

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ឈប់ទទួលសំណើរ

ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ប្រកាសលទ្ធផលក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ

ថ្ងៃទី០៩ ខែមិថុនាដល់ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៣ កម្មវិធីបណ្តុះបណ្តាល

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ឈប់ទទួលសំណើរវគ្គផ្តាច់ព្រ័ត្រ

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង