Yearendyearend1140x150

យុវជន៣រូបជាប់ជ័យលាភីសមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ បន្ទាប់ពីបេក្ខជន បេក្ខនារី បានបងា្ហញទេពកោសល្យ និងបញ្ចេញសមត្ថភាពយ៉ាងស្វាហាប់ក្នុងកម្មវិធីប្រកួតប្រជែងដ៏អស្ចារ្យ សមាជិក ប.ស.ស. ឆ្នើម ២០២៣ គណៈកម្មការបានវាយតម្លៃជ្រើសរើសបេក្ខជន បេក្ខនារី ដែលឆ្នើមចំនួន ១០រូប ដែលនឹងក្លាយជាម្ចាស់ជ័យលាភីលេខ១ លេខ២ លេខ៣ និងជ័យលាភីប្រជាប្រិយភាពដែលទទួលបានពីការពេញចិត្តនៅលើផេកហ្វេសបុកផ្លូវការ ប.ស.ស. ព្រមទាំងជ័យលាភីថតរូបស្អាត។

ក្នុងពិធីប្រគល់ពានរង្វាន់ជូនម្ចាស់ជ័យលាភី លោក អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជ័យលាភីលេខ១ ដែលក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៦លានរៀល និង ក្រុមហ៊ុន ណារីស្វីតវីឡាហូថែល និង Explorer B Y S L ក៏បានឧបត្ថម្ភបន្ថែម ៤លានរៀលដល់ម្ចាស់ជ័យលាភីលេខ១ ផងដែ។

ចំណែកម្ចាស់ជ័យលាភីលេខ២ ទទួលបានថវិកាចំនួន ៥លានរៀល ម្ចាស់ជ័យលាភីលេខ៣ ទទួលបានថវិកាចំនួន ៤លានរៀល ម្ចាស់ជ័យលាភីប្រជាប្រិយភាព ទទួលបានថវិកាចំនួន ២លាន ៥សែនរៀល និងម្ចាស់ជ័យលាភីថតរូបស្អាត ទទួលបានថវិកាចំនួន ២លាន ៥សែនរៀល ដោយឡែកចំពោះយុវជនដែលពុំជាប់ជ័យលាភី ក៏ទទួលបានថវិកាក្នុងមា្នក់ចំនួន ៦សែនរៀល ផងដែរ។

បេក្ខជន-បេក្ខនារីដែលជាម្ចាស់ជ័យលាភី សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣នេះ រួមមាន៖

* សម្រាប់បេក្ខជន៖

- ជ័យលាភីលេខ១ បានទៅលើបេក្ខជន ឃុត ចាន់ថេង ពាក់ស្លាកលេខ៣ មកពីខេត្តកំពង់ស្ពឺ

- ជ័យលាភីលេខ២ បានទៅលើបេក្ខជន ចក សុជាតិ ពាក់ស្លាកលេខ៤ មកពីខេត្តសៀមរាប

- ជ័យលាភីលេខ៣ បានទៅលើបេក្ខជន ភ័ណ្ឌ ផល្លា ពាក់ស្លាកលេខ៩ មកពីខេត្តកំពង់ចាម

- ជ័យលាភីប្រជាប្រិយភាព បានទៅលើបេក្ខជន ភុំ សុធា ពាក់ស្លាកលេខ២ មកពីខេត្តបន្ទាយមានជ័យ

- ជ័យលាភីថតរូបស្អាត បានទៅលើបេក្ខជន ម៉េង ពន្លឺ ពាក់ស្លាកលេខ១៤ មកពីខេត្តតាកែវ

* សម្រាប់បេក្ខនារី៖

- ជ័យលាភីលេខ១ បានទៅលើបេក្ខនារី ឆោម វាសនា ពាក់ស្លាកលេខ១៨ មកពីខេត្តព្រះសីហនុ

- ជ័យលាភីលេខ២ បានទៅលើបេក្ខនារី អ៊ួន ផារី ពាក់ស្លាកលេខ៨ មកពីខេត្តស្វាយរៀង

- ជ័យលាភីលេខ៣ បានទៅលើបេក្ខនារី ប៊ុន ស្រីណុច ពាក់ស្លាកលេខ១ មកពីខេត្តកំពង់ឆ្នាំង

- ជ័យលាភីប្រជាប្រិយភាព បានទៅលើបេក្ខនារី ម៉ៅ ផល ពាក់ស្លាកលេខ៧ មកពីខេត្តតាកែវ

- ជ័យលាភីថតរូបស្អាត បានទៅលើបេក្ខនារី ហូ អេនី ពាក់ស្លាកលេខ១៥ មកពីខេត្តព្រះសីហនុ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង