ភ្នំពេញ៖ ក្បូនដង្ហែព្រះអគ្គិជ័យកីឡា ថ្ងៃទី ២៩ ខែមេសានេះបានរៀបចំក្បួនដង្ហែទៅកាន់បណ្ដាលខេត្តនៅព្រឹកមិញ ហើយនឹងត្រូវបន្តចេញដំណើរទៅខេត្តជុំវិញបឹងទន្លេសាប នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ខាងមុខនេះ។
ក្បួនដង្ហែព្រះអគ្គិជ័យនេះក៏មានវត្តមានចូលរួមពី លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាច្រើននាក់បានចូលរួមគាំទ្រផងដែរ។ក្បួនដង្ហែព្រះអគ្គិជ័យកីឡា នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នឹងធ្វើដំណើរទៅកាន់ ក្រុងកំពង់ឆ្នាំង នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ៕