ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើក«ស្ថានទូតកម្ពុជា»ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមាននិវេសនដ្ឋាន នៅទីក្រុងប្រាស៊ីលីយា។ ចំពោះស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសសកកម្មទូត ០១នាក់ ដែលមានឋានៈជាឯកអគ្គរាជទូត និងពេញសមត្ថភាព។ ចំណែកសមាសភាពមន្រ្តីផ្សេងទៀត មន្រ្តីបច្ចេកទេស និងបុគលិកសេវា នឹងត្រូវកំណត់តាមតម្រូវការជាក់ស្តែង
សូមជម្រាបថា កាលពីពេលកន្លងទៅ កម្ពុជា និងប្រេស៊ីល ធ្លាប់បានពិភាក្សាគ្រោងបង្កើតស្ថានទូតរវាងប្រទេសទាំងពីរ។ លើសពីនេះប្រទេសទាំងពីរ ក៏ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ ក្នុងពេលដែលកំពុងបន្តកសាងទំនាក់ទំនងការទូតឱ្យកាន់តែរឹងមាំ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕