Yearendyearend1140x150

រដ្ឋបាលភ្នំពេញ ចេញសេចក្ដីណែនាំពលរដ្ឋចូលរួមលើកកម្ពស់សោភ័ណភាព ថែរក្សាអនាម័យ បរិស្ថាន អំឡុងពេលស៊ីហ្គេម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖Cambodia 2023

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ មេសា បានចេញនូវសេចក្ដីប្រកាសពីការចូលរួមលើកកម្ពស់សោភ័ណភាព និងការថែរក្សាអនាម័យ-បរិស្ថានស្អាត នៅក្នុងការរៀបចំព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ នៅកម្ពុជានាពេលខាងមុខ។

យោងតាមសេចក្ដីប្រកាស រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព ការថែរក្សាអនាម័យ និងបរិស្ថាន ក្នុងអំឡុងពេលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ពលរដ្ឋនៅតាមលំនៅដ្ឋាន គ្រឹៈស្ថានរដ្ឋ និងឯកជន ត្រូវរៀបចំដាក់ទង់ជាតិ និងការតុបតែងកែលម្អនូវ ភ្លើងពណ៌ឲ្យបានស្អាត ដើម្បីចូលរួមអបអរសារទនៃព្រឹត្តិការណ៍កីឡាសុីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា ការចូលរួមថែរក្សាអនាម័យ និងបរិស្ថាន ក្នុងអំឡុងពេលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាការលើកកម្ពស់ប្រទេសកម្ពុជាឲ្យការកាន់តែមានភាពទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ ព្រឹត្តិការណ៍កីឡាសុីហ្គេមនឹងចាប់ផ្ដើមប្រារពនៅថ្ងៃទី០៥ ឧសភា ដល់ថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង