Img 1426
Swift cc time

«ព្រះអគ្គិជ័យកីឡា»នឹងត្រូវដង្ហែតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ចាប់ពីស្អែកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ Cambodia 2023

ស្ទឹងត្រែង៖ ព្រះអគ្គិជ័យកីឡា នៅថ្ងៃទី២៩មេសា ស្អែកនេះ នឹងត្រូវបន្ដដំណើរគោចរជុំវិញបឹងទន្លេសាប ដោយត្រូវដង្ហែឆ្លងកាត់ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តកំពង់ចាម រហូតដង្ហែចូលពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី៥ ខែឧសភា ឱ្យត្រូវនឹងពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ។

រូបភាព៖ Cambodia 2023

សូមជម្រាបថា ព្រះអគ្គិជ័យកីឡា នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅថ្ងៃនេះ បានធ្វើដំណើរចាកចេញពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ។ បន្ទាប់មកព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែឆ្លងកាត់ និងប្រារព្ធពិធីទទួលតាម ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តកណ្ដាល និងចុងក្រោយរាជធានីភ្នំពេញ មានប្រារព្ធពិធីទទួលនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រួចទើបដង្ហែទៅតម្កល់ទុកនៅ វត្តលង្កាព្រះកុសុមារាម៕

រូបភាព៖ Cambodia 2023


Khcct banner

អត្ថបទទាក់ទង