681 ezgif.com resize
Moneygramott moi1280x163px

ក្រុមហ៊ុន Google បន្ដលើកកម្ពស់កិច្ចអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កម្ពុជាស្នើឲ្យក្រុមហ៊ុន Google បន្តកិច្ចសហការរៀបចំបណ្តុះបណ្តាល ជួយរៀបចំគោលនយោបាយ Cloud First Policy ក៏ដូចជាពង្រឹងសមត្ថភាព Google Translate ជាភាសាខ្មែរ, ផ្តល់មុខងារ បន្ថែមនៅលើ Google Map និងផ្តល់ព័ត៌មានបន្ថែមពី Google Cloud Products របស់ក្រុមហ៊ុនផងដែរ។ ការស្នើសុំនេះ ធ្វើនៅក្នុងការជួបពិភាក្សាការងាររវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រុមហ៊ុន Google កាលពីពេលថ្មីៗនេះ។

លោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានស្នើដល់ក្រុមហ៊ុន Google បន្តកិច្ចសហការរៀបចំបណ្តុះបណ្តាល Be Professional Youtubers វគ្គទី២, រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការ ក.ប.ទ. សិស្ស និស្សិត និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល, ជួយរៀបចំគោលនយោបាយ Cloud First Policy, ជួយលើកស្ទួយធុរកិច្ចថ្មីឌីជីថល (Digital Startups) នៅកម្ពុជា និង ពង្រឹងសមត្ថភាព Google Translate ជាភាសាខ្មែរ, ផ្តល់មុខងារបន្ថែមនៅលើ Google Map និងផ្តល់ព័ត៌មានបន្ថែមពី Google Cloud Products របស់ក្រុមហ៊ុនផងដែរ។

ជាការឆ្លើយតបលោក Yves Gonzalez តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញគោលជំហរជួយគាំទ្រយ៉ាងមុតមាំ និងធ្វើការបន្តជាមួយក្រុមការងារបច្ចេកទេសទទួលបន្ទុករបស់ Google ដើម្បីជួយគាំទ្រលើសំណើដែលបានលើកឡើងនេះ៕


Khcct banner

អត្ថបទទាក់ទង