Img 1426
Swift cc time

រដ្ឋាភិបាលចេញអនុក្រឹត្យថ្មី លុបចោលអនុក្រឹត្យចាស់ ហាមពលរដ្ឋ រាយមង ក្រឡាតូចនៅតំបន់ការពារផ្សោត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានចេញអនុ ក្រឹត្យថ្មី ដោយសម្រេចលុបចោលអនុក្រឹត្យចាស់ចេញកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលហាមពលរដ្ឋមិនឱ្យរាយមងក្រឡាតូចនៅតំបន់ការពារ សត្វ ផ្សោត ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

យោងតាមសេចក្ដីប្រកាស សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុ ក្រឹត្យថ្មី ដោយសម្រេចលុបចោលអនុក្រឹត្យចាស់ចេញ ដែលហាមពលរដ្ឋមិនឱ្យរាយមងក្រឡាតូចនៅតំបន់ការពារ សត្វ ផ្សោត ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ សម្តេចតេជោ បានចេញអនុក្រឹត្យក្រឹត្យថ្មី ដោយមានប្រជាពលរដ្ឋជាច្រើនដែលប្រកបអ្នកនេសាទ បានសំណូមពរឲ្យពួកគាត់បាននេសាទដោយប្រើមងក្រឡាតូច ដើម្បីបានត្រីធ្វើជាអាហារ និងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ថា សម្តេចតេជោបានចេញអនុក្រឹត្យមួយស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គនេះ ក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣៕


Khcct banner

អត្ថបទទាក់ទង