Cctimesw1140xh150cm copy

EDUHelp នឹងរៀបចំកិច្ចពិភាក្សាលើប្រធានបទ “ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ៖ សង្គ្រាមបន្ទះឈីប”

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមការងារ EDUHelp នឹងរៀបចំកម្មវិធីកិច្ចពិភាក្សាលើកទី៥ ក្រោមប្រធានបទ “ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ៖ សង្គ្រាមបន្ទះឈីប” នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ។ កម្មវិធីកិច្ចពិភាក្សានេះ បង្កើតឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ពង្រឹងនិងកសាងជំនាញទន់ទៅឱ្យយុវជនផ្តល់ជាទស្សនវិស័យរបស់វាគ្មិនជំនាញទៅលើការប្រកួតប្រជែងmicrochip និងពង្រឹងនិងកសាងសមត្ថភាពរបស់យុវជនទៅលើការប្រើប្រាស់ នយោបាយការបរទេសរបស់ប្រទេសមហាអំណាច។

កិច្ចពិភាក្សានេះមានការចូលរួមពីវាគ្មិនកិត្តិយសដែលមានជំនាញផ្នែកភូមិសាស្រ្តនយោបាយ បច្ចេកវិទ្យា និងសេដ្ឋកិច្ច ដែលអាចជាសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងមន្រ្តីបម្រើក្នុងក្រសួងស្ថាប័ន-ពាក់ព័ន្ធ។ ទន្ទឹមនេះក្រុមការងារនៅតែបន្តស្មារតីក្នុងការលើកកម្ពស់ស្រ្តីក្នុងវិស័យវិទ្យាសាស្រ្ត និងកិច្ចពិភាក្សា ដោយនឹងអញ្ជើញវាគ្មិនជាស្រ្តីយ៉ាងហោចណាស់ ១ នាក់នៅក្នុងកម្មវិធី។

កម្មវិធីនេះនឹងលើកឡើងអំពីចំណុចសំខាន់ៗ មួយចំនួនដូចជា៖ទិដ្ឋភាពរួមនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដោយប្រើប្រាស់ microchip និងឥទ្ធិពលនៃការប្រកួតប្រជែង microchip មកលើភូមិសាស្ត្រនិងសេដ្ឋកិច្ចពិភពលោក។ សារៈសំខាន់របស់តៃវ៉ាន់ និងការរួបរួមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

កម្មវិធីកិច្ចពិភាក្សានេះរំពឹងថានឹងមានអ្នកចូលរួមចន្លោះពី ៩០-១០០នាក់។ អ្នកចូលរួមភាគច្រើនគឺជាសិស្សានុសិស្សដែលទើបតែបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ហើយក៏ទើបជ្រើសជំនាញទំនាក់ទំនងអន្តរជាតិ និងនិស្សិតដែលកំពុងសិក្សាជំនាញទំនាក់ទំនងអន្តរជាតិនិងវិទ្យាសាស្រ្តនយោបាយស្រាប់។

សូមជម្រាបថា កម្មវិធីកិច្ចពិភាក្សានេះ មានការសម្របសម្រួលដោយ លោក ហ៊ុយ បញ្ញាវ័ន្ដ និងវាគ្មិនចំនួន ២ រូប ៖ លោក សេង វណ្ណលី និង លោក លោក ឡុង សុវិទូនៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០- ដល់ ១២:០០ ថ្ងៃត្រង់នៅ CamEd Business School។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ សូមរួសរាន់ចុចតំណខាងក្រោមនេះដើម្បីដាក់ស្នើសុំចូលរួមដោយឥតគិតថ្លៃ៖https://forms.gle/Us77sVyyVsA3e6xW8៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង