Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជន ឧត្តម បង្កើតApp«យូអាយ»ដោយសារ ChatGPT ពិបាកប្រើប្រាស់នៅខ្មែរ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

អូស្ដ្រាលី៖ យុវជន ប៉ាង វរៈ ឧត្តម កាលពីពេលថ្មីនេះៗនេះ បានបង្កើត App មួយឈ្មោះថា យូអាយ(UAI)។ យូអាយ មានលក្ខណៈដូចគ្នាទៅនឹង ChatGPT ដែរ ប៉ុន្ដែ យូអាយ អាចប្រើប្រាស់ជាភាសាខ្មែរបាន។ ម្យ៉ាងវិញទៀត ChatGPT មានការពិបាកនៅក្នុងការប្រើប្រាស់នៅកម្ពុជា។ យូអាយ អាចជួយអ្នកប្រើប្រាស់ទៅលើការសរសេររបាយការណ៍ធនធានមនុស្ស ជួយសរសេរកូដ ពន្យល់មេរៀនឲ្យឆាប់យល់ និងមានមុខងារជាច្រើនទៀតដែលជួយអ្នកប្រើប្រាស់។ យូអាយ ត្រូវបានដាក់ឲ្យប្រើប្រាស់នៅលើ iOS រួចហើយ ចំណែក Android នឹងដាក់ឲ្យប្រើប្រាស់ ជាផ្លូវការក្នុងពេលឆាប់ៗនេះ។

យុវជន ឧត្តម បានប្រាប់ស៊ីស៊ីថាមស៍ ថា App យូអាយ ទើបតែបង្កើតបានរយៈពេលប្រមាណជា២សប្ដាហ៍ប៉ុណ្ណោះ។ App យូអាយ នេះ គឺជា Khmer AI Search Engine ដែលអាចសួរវាអីក៏បានជាភាសាខ្មែរហើយវានឹងឆ្លើយវិញជាភាសាខ្មែរដូចគ្នា។ App យូអាយ ជួយអ្នកប្រើប្រាស់បានច្រើន ដូចជាជួយសរសេររបាយការណ៍ធនធានមនុស្ស សរសេរកូដ ពន្យល់មេរៀនឲ្យឆាប់យល់ និងច្រើនគ្រប់វិស័យដោយសារនេះជាសម័យ AI។

យុវជនរូបនេះ បានបន្ដថា ការដែលសម្រេចចិត្តក្នុងការបង្កើត App យូអាយ ដោយសារ ChatGPT មានការពិបាកក្នុងការប្រើប្រាស់នៅកម្ពុជា ទើបបង្កើត App យូអាយ នេះឡើង។ បន្ថែមពីនេះទៀត អ្នកដែលមិនសូវចេះភាសាអង់គ្លេស ក៏អាចប្រើប្រាស់ App នេះ ដោយសារនៅពេលអ្នកប្រើប្រាស់សួរជាភាសាខ្មែរ វាក៏នឹងឆ្លើយមកវិញជាភាសាខ្មែរទាងអស់។ App យូអាយ មិនត្រឹមតែប្រើប្រាស់ភាសាខ្មែរបានប៉ុណ្ណោះទេ វាថែមទាំងអាចប្រើប្រាស់ជាភាសាអង់គ្លេសបានទៀតផង។

យុវជនវ័យ២០ឆ្នាំរូបនេះ បន្ថែមថា App យូអាយ ដំណើរការទាំង iOS និង Android។ App យូអាយ នៅលើ iOS បានដាក់ដំណើរការរួចហើយ ចំណែកឯនៅលើ Android នឹងដាក់ដំណើរការឆាប់ៗនេះ។ ហើយ App នេះ មិនកំណត់អាយុអ្នកប្រើប្រាស់នោះឡើយ។

យុវជន ឧត្តម បានឲ្យដឹងទៀតថា មុនបង្កើត App យូអាយ ក៏ធ្លាប់បានបង្កើត App មួយដែលហៅថា FundApp ដែលជា crowdfunding app ប៉ុន្តែគឺត្រូវបានបរាជ័យ។ ទោះបីជាយ៉ាងណាក៏ដោយ វាក៏បានបង្រៀនខ្លួនបានច្រើន។ បច្ចុប្បន្នខ្លួនក៏មាន eLearning website មួយ www.uddompang.com ដែលបង្រៀនកូដជាភាសា បង្រៀនដោយអ្នកជំនាញនៅខ្មែរ និងខ្លួនផ្ទាល់។

គួរបញ្ជាក់ថា យុវជន ប៉ាង វរៈ ឧត្តម មានអាយុ២០ឆ្នាំ មានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងរស់នៅ និងសិក្សានៅ Melbourne ប្រទេសអូស្ដ្រាលី។ ឧត្តមបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិភូមិ ពី សាលាអន្ដរជាតិឡូហ្គោស ហើយបច្ចុប្បន្ន ឧត្តម ជានិស្សិតឆ្នាំទី២ ផ្នែកវិទ្យាសាស្ដ្រកុំព្យូទ័រ ជំនាញ Software Development។ នៅក្នុងឆ្នាំ២០២២ ឧត្តម ក៏បានចុះកម្មសិក្សា ជា Software Developer នៅក្នុងក្រុមហ៊ុន German មួយដែលមានការិយាល័យនៅ Melbourne ឈ្មោះ AllMediaDesk ដែលបានធ្វើឲ្យ ឧត្តម បានរៀនចេះច្រើន ដោយបានអនុវត្តអ្វីដែលធ្លាប់រៀន កំពុងតែរៀន និងស្គាល់ពីបច្ចេកវិទ្យាល្អផ្សេងៗ ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង