Yearendyearend1140x150

ក្រុមហ៊ុន Google ចង់ជួយគ.ជ.ប ទប់ស្កាត់ព័ត៌មានក្លែងក្លាយនិងខុសច្បាប់ អំឡុងបោះឆ្នោត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ គ.ជ.ប

ភ្នំពេញ៖ ក្រុមហ៊ុន Google ប្រចាំនៅអាស៊ីអាគ្នេយ៍មានការិយាល័យនៅប្រទេសសិង្ហបូរី មានចំណាប់អារម្មណ៍ចង់បើកកិច្ចសហការជាមួយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) លើផ្នែកទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ ដែលអាចនឹងប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ នាខែកក្កដា ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប។

លោក ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា ជំនួបរវាងគ.ជ.ប នាពេលនេះ គឺយោងតាមសំណើរបស់តំណាងក្រុមហ៊ុន Google ដែលស្នើមកកាន់គ.ជ.ប ជួបពិភាក្សាក្នុងការសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចសហការរួមគ្នា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខនេះ ជាពិសេសលើបញ្ហាបច្ចេកទេសជាច្រើនផ្នែកព័ត៌មានវិទ្យារួចមក ។

លោក ហង្ស ពុទ្ធា បានឱ្យដឹងថា គ.ជ.ប បានសុំឱ្យក្រុមហ៊ុន Google ជួយនូវការងារមួយចំនួនដូចជាជួយបង្កលក្ខណៈងាយស្រួលក្នុងកាស្វែងរកទីតាំងការិយាល័យបោះឆ្នោតនៅលើហ្គួហ្គល,ជួយទប់ស្កាត់ការលួចទិន្ន័យព័ត៌មានដោយខុសច្បាប់,ជួយដកចេញនូវខ្លឹមសារព័ត៌មានលើបណ្ដាញសង្គម យូធូប ក្នុងករណី គ.ជ.ប ពិនិត្យ ឃើញថា មានការរំលោភបំពាន ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត ។

រូបភាព៖ គ.ជ.ប

បើតាមអ្នកនាំពាក្យ គ.ជ.ប លោក ម៉ីវ ហ្គោនស្យាឡេស (Mr.Yves Gonzalez) តំណាងក្រុមហ៊ុន Google ប្រចាំនៅអាស៊ីអាគ្នេយ៍ មានការិយាល័យនៅប្រទេសសឹង្ហបូរី បានឆ្លើយតបថា លោកចង់ឱ្យមានកិច្ចសហការល្អ ជាមួយ គ.ជ.ប ក្នុងការជួយចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ក្នុងបណ្តាញសង្គម ហើយសុំបង្កើតក្រុមការងារទំនាក់ទំនងគ្នារវាងគ.ជ.ប ជាមួយនឹងតំណាងហ្គូហ្គល របស់ខ្លួន ដែលមានទីស្នាក់ការប្រចាំនៅភ្នំពេញ ។ ចំពោះសំណើដែល គ.ជ.ប បានលើកឡើង លោកបានអះអាងថា ក្រុមហ៊ុន បានទទួលយកនូវរាល់សំណើរបស់តំណាង គ.ជ.ប ទាំងអស់ ហើយបញ្ជាក់ថា ការជួយទាំងនេះមិនតម្រូវឱ្យបង់ថ្លៃសេវា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង