Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

BeyondTheGames នឹងរៀបចំកម្មវិធីសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងព្រឹតិ្តការណ៍ស៊ីហ្គេម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ Beyond The Games

ភ្នំពេញ៖ យុទ្ធនាការ BeyondTheGames នឹងរៀបចំកម្មវិធីអបអរសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងព្រឹតិ្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងបង្ហាញភាសាបេះដូងសម្រាប់កម្ពុជា តាមរយៈការស្រឡាញ់គាំទ្រអត្តពលិកខ្មែរគ្រប់ៗរូប ប្រកបដោយមោទកភាពលើសពីការប្រកួត។ បន្ថែមនេះក៏មានការរៀបចំសកម្មភាពកម្សាន្តចូលរួមដោយសេរី នៅថ្ងៃទី២៨មេសា ដែលធ្វើឡើងនៅវិមានឈ្នះ ឈ្នះ ចាប់ពីម៉ោង ៤រសៀលតទៅ។

នៅក្នុងថ្ងៃជួបជុំដ៏ពិសេសនេះ យុទ្ធនាការ BeyondTheGames នឹងរៀបចំកម្មវិធីអម និងសកម្មភាពសប្បាយៗជាច្រើន ដូចជា ការប្រគំតន្រ្តីពីសំណាក់តារាចម្រៀងជាតិ និងអន្តរជាតិល្បីជាច្រើនរូប, ស្ដង់ពិព័រណ៍ផលិតផលជាច្រើនប្រភេទ, សួនបេះដូង, ការតាំងបង្ហាញគំនូរអាស៊ាន, ការតាំងបង្ហាញស្នាដៃគំនូរកុមារ។

សូមជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹតិ្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣​ ពោលនៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះ នឹងឆ្ពោះទៅកាន់ការចាប់ផ្ដើមនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២៕

រូបភាព៖ Beyond The Games
រូបភាព៖ Beyond The Games
រូបភាព៖ Beyond The Games
រូបភាព៖ Beyond The Games
រូបភាព៖ Beyond The Games


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង