Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

កម្ពុជា-ចិន ឯកភាពគ្នាធ្វើសមយុទ្ធផ្នែកសុខាភិបាលយោធានៅពាក់កណ្ដាលឆ្នាំ២០២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងការពារជាតិ

ភ្នំពេញ៖ កងទ័ពកម្ពុជា-ចិន បានឯកភាពគ្នានឹងរៀបចំធ្វើលំហាត់សមយុទ្ធការងារមនុស្សធម៌ផ្នែកសុខាភិបាលយោធារួមគ្នាទេវតាសន្តិភាពឆ្នាំ ២០២៣ នៅពាក់កណ្ដាលឆ្នាំ២០២៣។ លំហាត់សមយុទ្ធនេះ បានបង្ហាញពីភាពចាំបាច់ នៅក្នុងបរិបទនៃការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានាយ៉ាងខ្លាំងក្លានៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន មិនថាស្ថានភាពអន្តរជាតិមានការផ្លាស់ប្ដូរយ៉ាងណា ក៏ប្រទេសទាំងពីរនៅតែជាមិត្តដែកថែប។

ឆ្លងតាមរយៈនៃការធ្វើសមយុទ្ធនាគមាស ២០២៣ កងទ័ពប្រទេសកម្ពុជា និងចិន បានឯកភាពគ្នាថានឹងរៀបចាំធ្វើសមយុទ្ធថ្មីមួយទៀតនៅក្នុងអំឡុងពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ ដែលគ្រោងនឹងដាក់ឈ្មោះថា «លំហាត់សមយុទ្ធការងារមនុស្សធម៌ ផ្នែកសុខាភិបាលយោធារួមគ្នាទេវតាសន្តិភាពឆ្នាំ២០២៣ កម្ពុជា-ចិន»។

រូបភាព៖ ក្រសួងការពារជាតិ

លោក ប៊ី គ័ងយៀន ប្រធានមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រយោធា បានបញ្ជាក់ថា ការរៀបចំធ្វើលំហាត់សមយុទ្ធសុខាភិបាលយោធារួមគ្នា ទេវតាសន្តិភាព-ឆ្នាំ២០២៣ លើកនេះ នឹងបង្ហាញដល់ពិភពលោកឱ្យឃើញកាន់តែច្បាស់ថា មិត្តដែកថែបមិនអាចបំបែកបំបាក់ចិន-កម្ពុជា បានពួនជ្រុំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ និងបន្តរីកចម្រើនកាន់តែខ្លាំងក្លាក្នុងរយៈពេល៦៥ឆ្នាំ ក្រោយពីការបង្កើតការទូតដែលបង្ហាញពី ទំនាក់ទំនងអន្តរជាតិបែបថ្មី។

គួរបញ្ជាក់ថា កងទ័ពកម្ពុជា-ចិន បានធ្វើសមយុទ្ធរួមគ្នាចំនួន៥ លើករួចមកហើយ ដែលទំហំនៃសមយុទ្ធទាំងនោះកាន់តែមានលក្ខណៈទំនើបទៅៗ និងធំឡើងៗ ជាលំដាប់ ពាក់ព័ន្ធទៅនឹងសកម្មភាពប្រឆាំងភារវកម្ម ការងារសង្គ្រោះគ្រោះមហន្តរាយ ការងារមនុស្សធម៌ ដើម្បីសន្តិសុខក្នុងតំបន់។ ជាក់ស្ដែងឆ្នាំ២០២៣ សមយុទ្ធនាគមាស ២០២៣ ទើបតែបញ្ចប់កាលពីថ្ងៃទី០៥ មេសា កន្លងទៅ៕

រូបភាព៖ ក្រសួងការពារជាតិ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង