Yearendyearend1140x150

សម្ដេច ហ៊ុន សែន ឲ្យអភិបាលរាជធានី-ខេត្ត រៀបចំកន្លែងដាក់ស្លាយដល់ពលរដ្ឋទស្សនាស៊ីហ្គេម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាថ្ងៃទី ២៥ ខែមេសា បានជូនដំណឹងដល់អភិបាលខេត្ត និងអភិបាលរាជធានី ត្រូវរៀបចំដាក់ស្លាយជូនប្រជាពលរដ្ឋដែលមិនបានចូលរួមទស្សនាដោយផ្ទាល់ក្នុងការប្រកួតកីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រសាសន៍ថា អភិបាលរាជធានី និងអភិបាលខេត្ត ទាំងអស់ ត្រូវដាក់បញ្ចាំងជាផ្សាយបន្តផ្ទាល់ការប្រកួត នៅពហុកីឡាដ្ឋានជាតិ និងស្តាតមរតកតេជោ ដោយសាលប្រកួតមានទំហំតូច ហើយនាក់ចូលរួមទស្សនាមានចំនួនច្រើន។ ដូចច្នេះសូមអភិបាលខេត្ត និងអភិបាលរាជធានីភ្នំពេញ រៀបចំទីតាំងសមរម្យដើម្បីដាក់ស្លាយឲ្យពលរដ្ឋបានទស្សនាឲ្យបានឆាប់។

គួរបញ្ជាក់ថា ក្រុមកីឡាបាល់ទាត់បុរសជម្រើសជាតិកម្ពុជា នៅថ្ងៃទី២៩ មេសា នឹងត្រូវប្រកួតជាមួយ ក្រុមទីម័រខាងកើត ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាសប្ដាហ៍នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង