Cctime 6monthsfree desktop
Cc times  web banner kh (2)

នាវាកងកម្លាំងស្វ័យការពារជប៉ុន ០២គ្រឿង បានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ស្ថានទូតជប៉ុននៅកម្ពុជា

ក្រុងព្រះសីហនុ៖ នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួន ០២គ្រឿង មានឈ្មោះ JS URAGA និង JS AWAJI បានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែមេសា។ នេះគឺជាដំណើរទស្សនកិច្ចលើកទី២របស់កងកម្លាំងស្វ័យការពារជប៉ុន មកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំនេះ ដែលជាខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សូមជម្រាបថា កំឡុងពេលបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ កងកម្លាំងស្វ័យការពារជប៉ុន និងកងទ័ពជើងទឹកកម្ពុជា នឹងធ្វើសមយុទ្ធសុឆន្ទៈ និងការផ្លាស់ប្តូរមួយចំនួនទៅវិញទៅមកដើម្បីបង្កើនទំនុកចិត្ត និងរឹតចំណងមិត្តភាពរវាងកងទ័ពទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង