Img 1426
Swift cc time

កម្ពុជាស្នើវៀតណាមផ្លាស់ប្តូរបទពិសោធន៍ពាក់ពន្ធនឹងកិច្ចការពារក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការធានាឱ្យបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាដ៏សំខាន់នេះ កម្ពុជាក៏បានស្នើសុំកិច្ចសហការពីភាគីមិត្ត (វៀតណាម) ដើម្បីឱ្យជួយឧបត្ថម្ភគាំទ្រ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ពន្ធនឹងកិច្ចការពារព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្រ្តនេះ។ នេះបើតាមប្រសាសន៍លោក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រសួងនគរបាលវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការធានាសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អន្តរជាតិ កាលពីថ្ងៃទី២២ មេសា។

លោក ឆាយ គឹមខឿន បានលើកឡើងថា កិច្ចការរៀបចំផែនការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេមខាងមុខនេះ បានធ្វើការចាត់ចែងគ្រប់ជ្រុងជ្រោយ ទាំងសណ្តាប់ធ្នាប់សាធារណៈ ការមកដល់របស់គណៈប្រតិភូ តម្រាយផ្លូវ កន្លែង ការស្នាក់នៅ ជាពិសេសទីកន្លែងព្រឹត្តិការណ៍ប្រកួត រួមទាំងការបង្ការហេតុការណ៍កើតឡើងជាយថាហេតុជាដើម។

លោក ឆាយ គឹមខឿន បន្តថា ដើម្បីឱ្យកិច្ចការពារគ្រប់ជ្រុងជ្រោយទៅបាន គឺចាំបាច់ណាស់ត្រូវមានបទពិសោធន៍ ដោយសារនេះជាព្រឹត្តិការណ៍ដំបូងបំផុតក្នុងរយៈពេល ៦៥ឆ្នាំ ដែលកម្ពុជាខកខានធ្វើជាម្ចាស់ផ្ទះ ហើយក៏ចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងបំផុត ដូច្នេះទោះជាមានការជឿជាក់លើសមត្ថភាពប៉ុណ្ណាក៏ដោយ ក៏ត្រូវទាមទាររកបទពិសោធន៍ពីប្រទេសជិតខាង។ ដូច្នេះ កិច្ចប្រជុំនេះ គោលបំណងសំខាន់ គឺការផ្លាស់ប្តូរបទពិសោធន៍លើកិច្ចសហប្រតិបត្តិការក្នុងការការពារ ជាពិសេសធានាសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅពេលខាងមុខនេះ។

លោក ឆាយ គឹមខឿន បានបញ្ជាក់ថា ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការធានាឱ្យបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាដ៏សំខាន់នេះ កម្ពុជាក៏បានស្នើសុំកិច្ចសហការពីភាគីមិត្ត ដើម្បីឱ្យជួយឧបត្ថម្ភគាំទ្រ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ពន្ធនឹងកិច្ចការពារព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្រ្តនេះ៕


Khcct banner

អត្ថបទទាក់ទង