Img 1426
Swift cc time

ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ក្នុងខេត្តក្រចេះ គ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៦

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ដែលមានប្រវែងជាង ១៧៦១ ម៉ែត្រ និងគ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៦ ដែលចំណាយពេលនៃការសាងសង់រយៈពេល៤២ខែ។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ ដែលមានប្រវែង ១៧៦១ ម៉ែត្រ មានការតភ្ជាប់ពីត្រើយខាងកើត ស្ថិតនៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ទៅកាន់ត្រើយខាងលិក ស្ថិតនៅឃុំសោប ស្រុកព្រែកប្រសព្វ នៅក្នុងខេត្តក្រចេះ។ គម្រោងបានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៦ ដែលចំណាយពេលសាង់សង់ ៤២ខែ។

គួរបញ្ជាក់ថា នៅក្នុងគម្រោងនៃការសាងសង់នេះនឹងត្រូវអនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ហើយក៏មានក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសមកពីក្វាងចូវវ៉ាន់អានផងដែរ។ គម្រោងសាងសង់នេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕

Khcct banner

អត្ថបទទាក់ទង